ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ស្ត្រី​ពោះធំ​ត្រូវ​សាច់ញាតិ​ដឹក​អូស​តាម​ម៉ូតូ​គួរ​ឱ្យ​សង្វេគ ក្រោយ​រថយន្ត​សង្គ្រោះ​ទម្លាក់​ចោល

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សព​ស្ត្រី​ពោះធំ​ម្នាក់​ត្រូវ​សាច់ញាតិ​ដឹក​អូស​តាម​ម៉ូតូ​យ៉ាង​អាណោចអាធ័ម​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ភូមិ បន្ទាប់​ពី​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​ទៅ​ទម្លាក់​ចោល​តាម​ផ្លូវ ទោះបីជា​សាច់ញាតិ​សុំ​អង្វរ​ឲ្យ​ដឹក​ដល់​ផ្ទះ​យ៉ាងណា​ក៏​ដោយ ក៏​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ​មិន​ព្រម​ដែរ​។ សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៣…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សព​ស្ត្រី​ពោះធំ​ម្នាក់​ត្រូវ​សាច់ញាតិ​ដឹក​អូស​តាម​ម៉ូតូ​យ៉ាង​អាណោចអាធ័ម​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ភូមិ បន្ទាប់​ពី​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​ទៅ​ទម្លាក់​ចោល​តាម​ផ្លូវ ទោះបីជា​សាច់ញាតិ​សុំ​អង្វរ​ឲ្យ​ដឹក​ដល់​ផ្ទះ​យ៉ាងណា​ក៏​ដោយ ក៏​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ​មិន​ព្រម​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​មក​ម្ល៉េះ ហើយ​ត្រូវ​បាន​គេ​ខំព្យាយាម​លាក់បាំង ក៏​ប៉ុន្តែ​ត្រូវ​បែកធ្លាយ ក្រោយ​ពី​សព​ស្ត្រី​ពោះធំ​នោះ​ឆ្លងទន្លេ​មិន​រួច ក៏​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រួច​មក​យូរថ្ងៃ​ហើយ ។

សព​ស្ត្រី​ពោះធំ​ឆ្លងទន្លេ​មិន​រួច​នោះ​ខាងលើ​មានឈ្មោះ កា​វែ​ម ពូន អាយុ​៣១​ឆ្នាំ ជនជាតិ​ក្រឹ​ង មាន​ប្តី​ឈ្មោះ យែ​ន យន្ត មុខរបរ​ធ្វើ​ចំការ ហើយ​មានកូន​ស្រី​២​នាក់ អាយុ​៧​ឆ្នាំ និង​៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។

បើ​តាម​លោក កា វែ​ម​វាំង ត្រូវជា​បងប្រុស​ស​ស្ត្រី​រង​គ្រោះ​ព​បាន​ឲ្យ​ដឹង​ថា ប្អូនស្រី​របស់​ខ្លួន​បាន​ឈឺពោះ​ឆ្លងទន្លេ​កូន​ទី​០៣ ដែល​បាន​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ។ ខណៈ​ពេល​នោះ ក្រុម​គ្រូពេទ្យ​ហាក់ដូចជា​មិនសូវ​មើលថែ​ទាំ​ឲ្យ​បាន​ដិត​ដល់​នោះ​ទេ ព្រមទាំង​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ គ្មាន​សុជីវធម៌​ទៀត​ផង​។ ហើយ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា មិន​អាច​សង្គ្រោះ​បាន​ទេ ទោះជា​វះកាត់​យក​កូន​ចេញ​ក៏​.​ស្លា​.​ប់​. មិន​វះ​ក៏​.​ស្លា​.​ប់​.​ដែរ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​មក​ដល់​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ស្រាប់តែ​អាកា​រៈ​អ្នកជំងឺ (​ស្ត្រី​ពោះធំ​) នោះ ធ្វើទុក្ខ​កាន់តែ​ខ្លាំង ក៏​បាន​ដាច់ខ្យល់​បាត់បង់​ជីវិត​តែ​ម្តង ហើយ​ក៏​បាន​ដឹក​បញ្ជូន​សព​តាម​រថយន្ត​សង្គ្រោះ​របស់​ពេទ្យ មក​ដល់​ចំណុច​កា​រ៉ា​ស់​សាំង ផ្លូវបំបែក​ចូល​ឃុំ​កា​ចូ​ន ក៏​ស្រាប់តែ​អ្នកបើកបរ​ចង់រក​ទំលាក់​សព​ចោល​ម្តង​នៅ​ទីនោះ ប៉ុន្តែ​សាច់​ញាតិ​សុំ​អង្វរ​ក៏​យល់ព្រម​ដឹក​ទៅ​មុខ​ទៀត លុះ​រហូត​មក​ដល់​ចំណុច​ស្ពាន​អូ​លីង អ្នកបើកបរ​រអ៊ូ​រថា ផ្ទះ​ឆ្ងាយ​ពេក​ក៏​ទំលាក់​សព​ចោល​នៅ​ក្រោម​ដើមឈើ​ក្បាលស្ពាន​នោះ​តែ​ម្តង​។

ក្រោយ​ពី​រថយន្ត​ទម្លាក់​រួច​មក សាច់ញាតិ​ក៏​បាន​បន្ត​ដឹក​តាម​ម៉ូតូ​ទៅ​ដល់​ផ្ទះ ទាំង​ស្ថានភាព​សាក​សព​ឡើង​រឹង និង​ពោះធំ​ផង គឺ​មានការ​លំបាក​ខ្លាំង​ណាស់ ទើប​ធ្វើ​ឲ្យ​សព​ស្ត្រី​រង​គ្រោះ​អូស​ដាច់រ​លាត់ជើង​សព ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់​។

ចំ​ណែ​ក​​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​ក៏​បាន​ឆ្លើយ​អះអាង​ប្រាប់​ទៅ​ថ្នាក់លើ​ថា អ្នក​ភូមិ​គេ​តំណម​មិន​ឲ្យ​យកស​ពស្ត្រី​ពោះធំ​ឆ្លងទន្លេ​មិន​រួច​ចូល​ភូមិ​ទេ រីឯ​ក្រុម​គ្រួសារ​សព ក៏​ទាមទារ​ឲ្យ​ដាក់ចុះ​នៅ​ត្រឹមនោះ​តែ​ម្តង​ទៅ​។

ពាក់ព័ន្ធ​នឹង​ការ​ដឹក​សព​មិន​ដល់​គោលដៅ​រួច​ទម្លាក់​ចោល​គួរ​ឲ្យ​អាណោចអាធ័ម​នេះ លោក អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី​បានឱ្យ​ដឹង​ថា លោក​កំពុង​តែ​ធ្វើការ​ដោះស្រាយ ហើយ​បាន​រាយការណ៍​ទៅ​កាន់​ថ្នាក់​ខេត្ត ដើម្បី​ធ្វើការ​ពិន័យ​ទៅ​លើ​អ្នកបើកបរ​ដែល​ដឹក​សព​មិន​ដល់​គោលដៅ ។ ហើយ​នេះ​ក៏​ពុំ​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​អ្នកបើកបរ​រថយន្ត​ធ្វើ​របៀប​នេះ នឹង​ចាត់វិធានការ​ទៅ​លើ​ក្រុម​គ្រូពេទ្យ​ដែល​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌ វិជ្ជាជីវៈ គ្មាន​សីលធម៌ ទ​ង្វើ​ទៅ​លើ​ជនជាតិ​ដើម​ភាគតិច និង​ជន​ក្រីក្រ​បែប​នេះ​។

រីឯ​លោក ប៊ូ ឡាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​រតនគិរី ដែល​ជា​ព្រឹទ្ធាចារ្យ​ជនជាតិភាគតិច បាន​សម្ដែង​ការ​មិន​ពេញចិត្ត ហើយ​ក៏​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ នេះ​ថា ករណី​ដឹក​សព​កាត់​ភូមិ ឬ​ដឹក​ចូល​ភូមិ គឺ​ជនជាតិ​ដើម​លែង​មាន​តំណម​ដូច​ពី​មុន​ទៀត​ហើយ រីឯ​ទ​ង្វើ​របស់​ក្រុម​គ្រូពេទ្យ និង​អ្នកបើកបរ​ខាងលើ វា​ជា​ការ​រើសអើង​ទៅ​លើ​ក្រុម​ជនជាតិ​ដើម​ភាគតិច​យ៉ាង​ពិតប្រាកដ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ