ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca មាន​របាយការណ៍​ថា កក​គ្រាប់​ឈាម

3 ឆ្នាំ មុន

បាងកក ៖ គណៈរដ្ឋមន្ត្រី​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា ២០២១​នេះ បាន​សម្រេច​ពន្យារពេល​ចាក់​វ៉ាក់សាំង AstraZeneca បន្ទាប់​ពី​បណ្តា​ប្រទេស​អ៊ឺ​រ៉ុ​ប​ជា​ច្រើន បាន​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង…

បាងកក ៖ គណៈរដ្ឋមន្ត្រី​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា ២០២១​នេះ បាន​សម្រេច​ពន្យារពេល​ចាក់​វ៉ាក់សាំង AstraZeneca បន្ទាប់​ពី​បណ្តា​ប្រទេស​អ៊ឺ​រ៉ុ​ប​ជា​ច្រើន បាន​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស លើ​ផ្នែក​លើ​របាយការណ៍​ថា ប្រតិកម្ម​មិនល្អ ចំពោះ​អ្នកជំងឺ​មួយ​ចំនួន នេះ​បើ​យោង​តាម​កាសែត​ថៃ បាងកក​ប៉ុស្តិ៍

លោកនាយក​រដ្ឋមន្ត្រី​ថៃ និង​រដ្ឋមន្ត្រី​ដទៃ​ទៀត គ្រោង​នឹង​ចាក់​វ៉ាក់សាំង នៅ​វិទ្យាស្ថាន​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​ថៃ ក្នុង​ខេត្ត​ណុ​ន​បូ​រី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ត្រូវ​លុប​ចោល​គម្រោង​ចាក់​វ៉ាក់សាំង​វិញ ។

រដ្ឋមន្ត្រី​ខ្លះ ត្រូវ​បាន​គេ​កំណត់​អោយ​ចាក់​វ៉ាក់សាំង AstraZeneca និង​ខ្លះ​ទៀត ត្រូវ​ចាក់ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក របស់​ប្រទេស​ចិន ។ យ៉ាងណា ក៏​ត្រូវ​បាន​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ទាំងអស់ ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Prasit Watanapa ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ បាន​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ឯ​ក្រសួង​ថា ក្រុមហ៊ុន AstraZeneca បាន​បញ្ជូន​វ៉ាក់សាំង ABV 5300 ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស ទៅ​សហភាព​អឺរ៉ុប ប្រមាណ ១៧ ប្រទេស ។

លោក​បាន​និយាយ​បន្ត​ថា បន្ទាប់​ពី​បាន​ចាប់ផ្តើម​ចាក់ អ្នក​ទទួល​វ៉ាក់សាំង​ម្នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​ទៀត បាន​វិ​វត្ត​ទៅ​ជា​កំណក​ឈាម​នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ។

បន្ទាប់​មក​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក សម្រេច​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ របស់​ក្រុមហ៊ុន AstraZeneca រយៈពេល​០២​ស​ប្តា​ហ៍ ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ថែម​ទៀត ដោយ​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប EMA ។

លោក​បាន​បញ្ជាក់​ថា បណ្តារ​ប្រទេស​អ៊ឺ​រ៉ុ​ប​ច្រើន​ទៀត​ដូច​ជា ៖ អ៊ី​ស្លង់​, អៀរ​ឡង់​, ន័​រ​វែ​ស​, អ៊ូ​ទ្រី​ស​, លី​ទុ​យ​អា​នី​, លុ​ច​ហ្សំ​បួរ​, អេ​ស្តូ​នី និង​ឡា​ត​វី​យ៉ា ក៏​បាន​ធ្វើ​តាម​(​ផ្អាក​)​ដូច​គ្នា​ផង​ដែរ ។

សាស្ត្រាចារ្យ Prasit បាន​បន្ថែម​ទៀត​ថា “EMA បាន​ប្រៀបធៀប​អត្រា នៃ​ការ​កកឈាម រវាង​អ្នក​ចាក់​វ៉ាក់សាំង និង​អ្នក​មិន​បាន​ចាក់ ហើយ​ថា ពួក​គេ​មិន​ខុស​គ្នា​ទេ ។ នេះ​ជា​មូលហេតុ ដែល​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប បាន​បង្ហាញ​ថា មិន​គួរ​មាន​ទំនាក់ទំនង​ជាមួយ​វ៉ាក់សាំង​ទេ​” ។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា វ៉ាក់សាំង AstraZeneca ដែល​បាន​បញ្ជូន​ទៅ​ប្រទេស​ថៃ​នេះ ប្រសិនបើ​ការ​ស៊ើបអង្កេត ត្រូវ​បាន​បញ្ជាក់​ច្បាស់លាស់​ពី​សុវត្ថិភាព នៃ​វ៉ាក់សាំង​ទាំងនេះ នោះ​ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​ចាក់​វិញ ។

ដោយឡែក លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យ៉ុ​ង ផូ​វូ​រ៉ា​វ៉ា​ន់ នៃ​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន មាន​ប្រសាសន៍​ថា ជនជាតិ​អាហ្វ្រិក និង​អឺរ៉ុប វ័យ​ចំណាស់​ជា​ច្រើន ដែល​អសកម្ម អាច​វិ​វត្ត​ទៅ​ជា​មាន​កំណក​ឈាម នៅ​ក្នុង​សរសៃឈាម​វ៉ែន ដែល​ធ្វើ​ឲ្យ​រារាំង​ឈាម​មិន​ឲ្យ​ឈាន​ដល់​សួត ។ រោគ​សញ្ញា​ទាំងនេះ បាន​កើតឡើង ចំពោះ​ប្រជាជន​អ៊ឺ​រ៉ុ​ប ០៣​ដង ច្រើន​ជាង​ជនជាតិ​អាស៊ី ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជឿជាក់​ថា កត្តា​ហ្សែ​ន​ពាក់ព័ន្ធ​នឹង​ជំងឺ ដែល​កើតឡើង​ក្នុង​ជីវិត​ធម្មតា ។ កន្លង​មក វ៉ាក់សាំង​ចំនួន ៣​លាន​ដូ​ស ត្រូវ​បាន​ចាក់​បញ្ចូល​ក្នុង​ខ្លួន​មនុស្ស ។ អ្នក​ទទួល ២២២​នាក់ បាន​វិ​វត្ត​ទៅ​ជា​កំណក​ឈាម ហើយ​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​បាន​ស្លាប់ ។ នេះ​គឺជា​ឧប្បត្តិហេតុ​មួយ ។

សាស្ត្រាចារ្យ​យ៉ុ​ង លើក​ឡើង​ថា ប្រទេស​ថៃ បាន​ទទួល​វ៉ាក់សាំង AstraZeneca ចំនួន ១១៧,០០០​ដូ​ស កាលពី​ខែ​មុន ។ “​ជាមួយនឹង​ការ​ពន្យា​ពេល​នេះ យើង​មិន​និយាយ​ថា វ៉ាក់សាំង​នេះ​មាន​បញ្ហា​នោះ​ទេ ។ ការ​ពន្យារពេល​នេះ គឺ​ត្រូវ​រង់ចាំ​ការ​ផ្ទៀងផ្ទាត់​ឲ្យ​ច្បាស់ ថា​តើ​បញ្ហា​កំណក​ឈាមមាន​ជាប់​ទាក់ទង​នឹង​វ៉ាក់សាំង AstraZeneca នេះ​ដែរ​ឬទេ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ