ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចព្រះសង្ឃរាជ ជួន ណាត​មានគុណ​តម្លៃ​ធំធេង​ណាស់

4 ឆ្នាំ មុន

ពេញ​មួយ​ជីវិត​សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះ​អង្គ​មានគុណ​តម្លៃ​ធំធេង​ណាស់​សម្រាប់​ជាតិ សាសនា ព្រះ​មហា​ក្ស​ត្យ សូម​គាំទ្រ​ព្រះ​ស្មារតី​របស់​សម្តេច​ជា​និច្ច​លើ​ផ្នែក​ចរិយា​ធម៌ វីរភាព គតិបណ្ឌិត វិស័យ​អប់រំ…

ពេញ​មួយ​ជីវិត​សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះ​អង្គ​មានគុណ​តម្លៃ​ធំធេង​ណាស់​សម្រាប់​ជាតិ សាសនា ព្រះ​មហា​ក្ស​ត្យ សូម​គាំទ្រ​ព្រះ​ស្មារតី​របស់​សម្តេច​ជា​និច្ច​លើ​ផ្នែក​ចរិយា​ធម៌ វីរភាព គតិបណ្ឌិត វិស័យ​អប់រំ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វប្បធម៌ សាសនា សន្តិភាព ភាតរភាព និង​មនុស្សជាតិ​ដ៏​រុងរឿង ។

បើ​ទោះបីជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​ខេមរជន​គ្រប់​រូប សម្តេច​ជាម​ហា​បុរស​ខ្មែរ ជាម​ហា​វីរបុរស​ខ្មែរ ទ្រង់​ជា​ព្រះ​គំរូ​ដ៏​ល្អ និង​គតិបណ្ឌិត​សម្រាប់​ខេមរជន​គ្រប់​រូប ព្រះ​អង្គជា​ដួង​ព្រលឹង​ពិត​របស់​ជាតិ ។

យើង​ជា​ខេមរជន​សូម​ប្តេជ្ញា​ដើរ​តាម​លំ​អាន​ដ៏​ល្អ​របស់​ព្រះ​អង្គជា​និច្ច​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ ភាព​ថ្កុំថ្កើង​នៃ​ជាតិ សាសនា​តរៀង​ទៅ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ