ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​រំសាយ​បណ្តើរ​ៗ​ក្រោយ​បញ្ចប់​ការ​ធ្វើតេស្ត​មិន​មាន​អ្នក​វិជ្ជមាន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ​២០២១​នេះ ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស​ក័​មួយ​ចំនួន ក្នុង​ក្រុងព្រះសីហនុ អាជ្ញាធរ រដ្ឋបាល​ខេត្ត​បាន​រំសាយ​វិញ​ជា​បណ្តើរ​ៗ​ហើយ…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ​២០២១​នេះ ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស​ក័​មួយ​ចំនួន ក្នុង​ក្រុងព្រះសីហនុ អាជ្ញាធរ រដ្ឋបាល​ខេត្ត​បាន​រំសាយ​វិញ​ជា​បណ្តើរ​ៗ​ហើយ ក្រោយ​ដំណើរការ​រយៈពេល​១៤​ថ្ងៃ តាម​បច្ចេកទេស​ក្រសួងសុខាភិបាល និង​បញ្ចប់​ការ​ធ្វើតេស្ត​មិន​មាន​អ្នក​វិជ្ជមាន​មេរោគ ។

មន្ត្រី​ដដែល​បន្ថែម​ថា លទ្ធផល​នេះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់​ទីតាំង ភ្ញៀវ និង​ពលរដ្ឋ​ដែល​បាន​សហការ​ល្អ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ជោគជ័យ និង​ថ្លែងអំណរគុណ​ចំពោះ​គ្រូពេទ្យ មន្ត្រី​សុខាភិបាល មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច និង​ផ្នែក​ពាក់ព័ន្ធ​ក៏​ដូច​ជា សប្បុរសជន ដែល​បាន​ចូលរួម​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ទោះជា​យ៉ាងនេះ​ក្តី រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នៅ​តែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ចូលរួម​ការពារ​ប្រុង​ប្រ​យ​ត្ន័​ជា​ចាំបាច់ និង​សហការ​អនុវត្តន៍​គ្រប់​វិធានការ​ដែល​រដ្ឋបាល​ខេត្ត​ដាក់​ចេញ ដើម្បី​ធានា​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូ​វី​ដ​១៩ ឆ្លង​ចូល​សហគមន៍​ទទួល​បាន​ជោគជ័យ ។

សុំ​បញ្ជាក់​ថា ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សារ​ក្រើនរំលឹក​ជា​បន្តបន្ទាប់ ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​នោះ​មានការ​អំពាវនាវ​ចំពោះ​បងប្អូន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក សូម​រក្សាខ្លួន​អោយ​បាន​ល្អ ហើយ​ក្នុង​ករណី​ល្មើស​នឹង​វិធាន​ច​ត្តា​ឡី​ស័ក​ណាមួយ​បងប្អូន​នឹង​ប្រឈម​ការ​ពិន័យ និង​វិធានការ​ផ្លូវច្បាប់​បន្ថែម​ទៀត ។

ដោយឡែក​ចំពោះ​បងប្អូន​ដែល​ដឹង​ថា ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល សូម​អញ្ជើញ​មក​ធ្វើតេស្ដ ដើម្បី​ស្វែងរក​មេរោគ​កូ​វី​ដ​-១៩ ។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​មានការ​ចាំបាច់ សូមកុំ​ចាក​ចេញពីផ្ទះ​មួយ​រយៈ​សិន ដើម្បី​ទុក​ពេលវេលា​បាន​គ្រប់គ្រាន់​ដល់​អាជ្ញាធរ​កងកម្លាំង​សមត្ថកិច្ច ក្រុម​គ្រូពេទ្យ អាច​គ្រប់គ្រង​ស្ថានការណ៍ និង​បញ្ចប់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បាន​ទាន់​ពេលវេលា​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​បាន​ឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ