ពេលកុមាររៀនតាមអនឡាញអាចមានករណីបៀតបៀនតាមអុីនធឺណែតកើតឡើង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការផ្ទុះកូវីដ ១៩ បានធ្វើកម្ពុជាក្លាយជាសង្គមឌីជីថលលឿនជាងផែនការ ។ ទំនាក់ទំនងសង្គម ការធ្វើជំនួញ ពិសេសប្រព័ន្ធសិក្សាធិការ ដែលបានដាក់ឲ្យរៀនតាមអនឡាញ…
រាជធានីភ្នំពេញ ៖ ការផ្ទុះកូវីដ ១៩ បានធ្វើកម្ពុជាក្លាយជាសង្គមឌីជីថលលឿនជាងផែនការ ។ ទំនាក់ទំនងសង្គម ការធ្វើជំនួញ ពិសេសប្រព័ន្ធសិក្សាធិការ ដែលបានដាក់ឲ្យរៀនតាមអនឡាញ…
រាជធានីភ្នំពេញ ៖ ការផ្ទុះកូវីដ ១៩ បានធ្វើកម្ពុជាក្លាយជាសង្គមឌីជីថលលឿនជាងផែនការ ។ ទំនាក់ទំនងសង្គម ការធ្វើជំនួញ ពិសេសប្រព័ន្ធសិក្សាធិការ ដែលបានដាក់ឲ្យរៀនតាមអនឡាញ យ៉ាងទូលំទូលាយប៉ុន្តែការប្រើប្រាស់អ៊ិនធឺណែតរបស់កុមារនិងយុវជន មិនថានៅក្នុងពេលសិក្សា ឬកម្សាន្តនោះទេ អាចប្រឈម និងការបៀតបៀន ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លើកឡើងថា ក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៊ីនធឺណែត នៅកម្ពុជា មាន ២៦% ធ្លាប់ទទួលបានការបៀតបៀនតាមប្រព័ន្ធអនឡាញ ដោយក្នុងនោះ កុមារ គឺជាជនរងគ្រោះខ្លាំងជាងគេ ។ លោក ជា វ៉ាន់ដេត បានបញ្ជាក់នៅក្នុងវីដេអូខ្លីមួយរបស់ក្រសួងលោកនោះ បានអំនាវនាវដល់មាតាបិតាសិស្សចូលរួមទប់ស្កាត់ការបៀតបៀនកុមារនៅលើអ៊ិនធឺណែត ។ នៅក្នុងវីដេអូ ដែលមានរយៈពេលប្រមាណជាង ២នាទី លោករដ្ឋមន្រ្តីបានលើកឡើងថា ការរំលោភបំពានតាមបណ្តាញអ៊ីនធឺណែតចំពោះកុមារមានសន្ទុះកើនឡើងកាន់តែខ្លាំង នៅទូទាំងសាកលលោក ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចនៅក្នុងពិភពលោកបានតម្រូវឱ្យកុមាររៀនតាមអនឡាញ ដោយប្រើប្រាស់នូវប្រព័ន្ធអ៊ីនធឺណែតជាប្រចាំ ។
លោក ជា វ៉ាន់ដេត ថាដើម្បីធានាបានថា ការតភ្ជាប់ និងការប្រើប្រាស់បច្ចេកវិទ្យានាំមកនូវផលវិជ្ជមានប្រកបទៅដោយសុវត្ថិភាពចំពោះកុមារកម្ពុជានោះ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានរៀបចំយុទ្ធនាការណ៍មួយដែលមានឈ្មោះថា «គិតគូរកូន» ជាភាសាបរទេស «KIT KOU KON» ដើម្បីជួយផ្តល់ព័ត៌មានដល់ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន និងសាធារណជន ក្នុងការការពារកុមារឱ្យចៀសផុតពីហានិភ័យនានា លើប្រព័ន្ធអនឡាញ ។
លោកស្រី ចក់ សុភាព នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថាការកំណត់និយមការបៀតបៀនមានភាពខុសគ្នារវាងស្ថាប័ននីមួយៗ ។ ប៉ុន្តែជាទូទៅការបៀន បៀតផ្លូវភេទលើកុមារ និងយុវជន នៅពេលប្រើប្រាស់អ៊ិនធឺណែត មានដល់បៀតបៀនដល់ប្រដាប់ភេទ ដូចជាការលួងលោមឲ្យបង្ហាញ ការលេង ឬជាការគំរាមកំហែង សម្លុត ប្រមាថជាដើម ។ លោកស្រីបានបញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហានេះមាតាបិតាសិស្សគួរចំណាយពេលនៅជាមួយកូនៗឲ្យបានច្រើន ហើយគួរកំណត់កម្មវិធីប្រើប្រាស់បច្ចេកវិទ្យារបស់កូនថា កម្មវិធីណាកូនចូលប្រើប្រាស់ និងកម្មវិធីណាមិនអាចចូលទៅបាន ។ លើកពីនេះលោកស្រីបានបញ្ជាក់ថា ឪពុកម្តាយមិនគួរបណ្តោយឲ្យកូនប្រើប្រាស់ទូរស័ព្ទដៃ ឬកុំព្យូរទ័រ ដែលភ្ជាប់អ៊ិនធឺណែត ពេញមួយថ្ងៃនោះឡើយ ។
ចំណែកលោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះ បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន សូមតាមដានទំព័រហ្វេសប៊ុកឈ្មោះ «គិតគូរកូន» និងទំព័រហ្វេសប៊ុកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋានបន្ថែមទៀត ក្នុងការការពារកូនលោកអ្នក ពីការរំលោភបំពាននានាតាមប្រព័ន្ធអនឡាញ ៕
ចែករំលែកព័តមាននេះ