អន្តរជាតិ ៖ តួលេខថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលចេញផ្សាយដោយសារព័ត៌មាន The Sun របស់ចក្រភពអង់គ្លេសបានបង្ហាញថា ការងប់ងល់នឹងការថតរូប Selfies បានស.ម្លា.ប់ជីវិតមនុស្សចំនួន ៣៣០នាក់នៅទូទាំងពិភពលោក ក្នុងរយៈពេល១ទសវត្សកន្លងមកនេះ។

ជារៀងរាល់ឆ្នាំមានករណីស្លា.ប់គួរឱ្យភ្ញាក់ផ្អើលបំផុតភាគច្រើនដែលរួមមាន៖ ការធ្លាក់ពីលើច្រាំងថ្ម, ការឆក់ខ្សែភ្លើង, ការលង់ទឹក និងគ្រោះថ្នាក់លើផ្លូវដែក ដែលករណីទាំងអស់នោះ សុទ្ធតែកើតឡើងអំឡុងពេលនៃការថតរូប Selfies ។

កាលពីពេលកន្លងមក អ្នកវិទ្យាសាស្ត្រក៏ធ្លាប់បានអំពាវនាវឱ្យបង្កើតសញ្ញាបង្ហាញពីតំបន់គ្រោះថ្នាក់ ដែលមិនអនុញ្ញាតមិនឱ្យថតរូប Selfie ក្នុងគោលបំណងដើម្បីកាត់បន្ថយចំនួនអ្នកស្លា.ប់។

បើយោងតាមទិន្នន័យបានបង្ហាញថាប្រទេសចំនួន ៣ ដែលមានករណីអ្នកស្លា.ប់ដោយសារការថតរូប Selfie ច្រើនជាងគេបំផុតលើពិភពលោកគឺ ប្រទេសឥណ្ឌាមានចំនួន ១៧៦ករណី, សហរដ្ឋអាមេរិក ២៦ករណី និងប្រទេសរុស្ស៊ីចំនួន ១៩ករណី៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ