បង្ក្រាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងអតីតឡូត៍នេសាទលេខ១១
ខេត្តកណ្តាល ៖ តាមការចង្អុលបង្ហាញរបស់លោកនូវ សំណាង អភិបាលនៃគណៈអភិបាលស្រុកលើកដែក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកនៅព្រឹកថ្ងៃទី២ កញ្ញា ២០១៥
ខេត្តកណ្តាល ៖ តាមការចង្អុលបង្ហាញរបស់លោកនូវ សំណាង អភិបាលនៃគណៈអភិបាលស្រុកលើកដែក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកនៅព្រឹកថ្ងៃទី២ កញ្ញា ២០១៥
ខេត្តកណ្តាល ៖ តាមការចង្អុលបង្ហាញរបស់លោកនូវ សំណាង អភិបាលនៃគណៈអភិបាលស្រុកលើកដែក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកនៅព្រឹកថ្ងៃទី២ កញ្ញា ២០១៥ លោកសោម ផល្លា អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុកបានដឹកនាំកម្លាំងចម្រុះមានជលផលសង្កាត់ ប៉ូលិស ប៉េអឹម យោធា សហគមន៍ អាជ្ញាធរភូមិ-ឃុំ និងតំណាងប្រជាពលរដ្ធស្ម័គ្រចិត្តសរុប១៧នាក់ ទូកកាណូតម៉ាស៊ីន៤ បានចេញប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នារដូវបិទនេសាទលើផ្ទៃបឹងតំបន់អតីតឡូត៍នេសាទលេខ១១ ស្ថិតក្នុងភូមិសាស្ត្រឃុំសណ្តារ និងឃុំក្អមសំណស្រុកលើកដែក។
ជាលទ្ធផលនៃការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នាព្រឹកនោះរឹបអូសបានព្រួលស្បៃមុងប្រវែង១.៤០០ម៉ែត្រ មាត់លូស្បៃមុងចំនួន២៩មាត់លូ ណរ៉ាវ១១មាត់ ព្រួលសាច់អួនប្រវែង៥៥០ម៉ែត្រ លបក្តាម៦០លបបង្គោលចម្រុះចំនួន២.៥៥០ដើម និងបានដោះលែងកូនត្រីចម្រុះចេញពីស្បៃមុងចូលទៅក្នុងបឹងធម្មជាតិវិញចំនួន២៥គីឡូក្រាមផងដែរ។
ឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះត្រូវបានកម្លាំងបញ្ជាការឯកភាពស្រុកលើកដែកធ្វើពិធីដុតកម្ទេចចោលនៅចំណុចទីទួលកន្លែងបង្ក្រាបនេះតែម្តង៕
ចែករំលែកព័តមាននេះ