នៅក្នុងធម្មចក្កប្បវត្តនសូត្រមាននិយាយអំពីបញ្ញាទាំង៥ប្រការ ដែលកើតមានចំពោះព្រះពុទ្ធបរមគ្រូ ពេលទ្រង់បានត្រាស់ដឹងគឺ:
១- ចក្ខុបញ្ញា បញ្ញាដែលឃើញច្បាស់ទាំង១ម៉ឺនលោកធាតុ ។
២- ញាណបញ្ញា បញ្ញាដែលដឹងច្បាស់នូវនិស្ស័យសត្វទាំងអស់ក្នុងលោក ។
៣- អតិបញ្ញា បញ្ញាធំក្រៃលែងដែលដឹងមិនខុសមិនភ្លាត់។
៤- វិជ្ជាបញ្ញា បញ្ញាដែលកាត់បង់នូវសេចក្តីសង្ស័យ ។
៥- អាលោកបញ្ញា បញ្ញាពន្លឺភ្លឺស្វាងដែលកម្ចាត់នូវសេចក្តីងងឹតគឺសេចក្តីល្ងង់ ភាពអវិជ្ជា ។
បញ្ញាទាំង៥នេះកើតមានចំពោះតែព្រះពុទ្ធបរមសាស្តាចារ្យតែមួយព្រះអង្គគត់ ដទៃក្រៅពីនេះមានមនុស្ស ទេវតាជាដើមមិនមានបញ្ញាទាំង៥នេះទេ ៕ សាន សារិន
ចែករំលែកព័តមាននេះ