ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​អ្វី​ម៉្លេះ! ក្មេង​ប្រុស​៣​នាក់​ជួប​គ្រោះ​ក្បែរ​អនុ​វិទ្យាល័យ​ក្នុង​ពេល​តែ​មួយ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ ដោយសារ​តែ​មាន​ក្មេង​ប្រុស​៣​នាក់​បាន​លង់ទឹក​ស្រះ​មួយ​កន្លែង​ក្បែរ​អនុ​វិទ្យាល័យ ស្រ​យ៉ង់ ចម្ងាយ​១០០​ម៉ែត្រ…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ ដោយសារ​តែ​មាន​ក្មេង​ប្រុស​៣​នាក់​បាន​លង់ទឹក​ស្រះ​មួយ​កន្លែង​ក្បែរ​អនុ​វិទ្យាល័យ ស្រ​យ៉ង់ ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ បណ្តាល​ឲ្យ​ក្មេង​រង​គ្រោះ​ទាំង​៣​នាក់​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ តាម​ការ​បញ្ជាក់​ពី​លោក​អនុ​សេនី​យ៏​ឯក សោ​ន ណាត់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ស្រ​យ៉ង់ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ​ថា មាន​ករណី​ក្មេង​លង់ទឹក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត លោក​ក៏​បាន​ដាក់​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ ហើយ​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ករណី​ក្មេង​ប្រុស​៣​នាក់​បាន​លង់ទឹក​ពិតប្រាកដ​មែន​។

លោក​បន្ត​ថា ក្រោយ​ពេល​កើតហេតុ លោក​បាន​សាកសួរ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ផាត សុ​ផានិត ជា​បងប្រុស​របស់​ជន​រង​គ្រោះ និង​ត្រូវជា​ជា​គ្នីគ្នា​ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​បាន​បាត់បង់​ជីវិត​នោះ​ថា មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​៤​នាក់​បាន​នាំ​គ្នា​ទៅ​មើល​គោ បន្ទាប់​មក​ក៏​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ចុះ​ទៅ​លេង​ទឹកបាន​មួយ​ភ្លែត​នោះ ក៏​ស្រាប់តែ​ប្អូន​របស់​គាត់ និង​គ្នីគ្នា​ឯទៀត​បាន​លិចទៅ​ក្នុង​ទឹក​បាត់ ហើយ​បន្ទាប់​មក​ក្មេង​រូប​នេះ (​ផាត សុ​ផានិត​) ក៏​បាន​យក​ឈើ​ឲ្យ​ពួក​គេ​តោង ប៉ុន្តែ​ពេល​នោះ​ពួក​គេ​ទាំង​៣​នាក់​បាន​លិច​បាត់​ទៅ​ហើយ ភ្លាម​ៗ​នោះ​ក្មេង​រូប​នេះ​ក៏​បានរ​ត់ទៅ​ហៅ​បងប្អូន​ពលរដ្ឋ​នៅ​ជិត​ៗ​នោះ​ឲ្យ​មក​ជួយ​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​រង​គ្រោះ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ ជេ​ត ផល អាយុ​១០​ឆ្នាំ​មានមុខរ​បរជា​សិស្ស រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន​, ទី​២-​ឈ្មោះ សុខ ចិ​ត្រា អាយុ​៩​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន និង​ទី​៣-​ឈ្មោះ ផាត ចាន់​បុត្រ អាយុ​៦​ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ។

ក្រោយ​ពេល​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព ឃុំ​ស្រ​យ៉ង់ ពេល​នោះ​ក្មេង​ប្រុស​ទាំង​៣​នាក់​ខាងលើ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ បច្ចុប្បន្ន​ក្មេង​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​​សព​មក​ធ្វើ​បុ​ណ្ប​ទៅ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ