ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹមមាន់ជល់ថែមិនខុសពីទារក តែមួយក្បាល់លក់បាន ១០០ ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រជល់មាន់ត្រូវបានហាមមិនមានទេនៅកម្ពុជា ប៉ុន្តែគេបានជល់មាននៅ​កន្លែងកាស៊ីណូ ដែលមានច្បាប់អនុញ្ញាតហេតុដូច្នេះបានការចិញ្ចឹមមាន់ជល់ លក់ឲ្យគេយកទៅប្រជល់នៅតែមានទីផ្សារល្អ ប៉ុន្តែអ្នកចិញ្ចឹមថាការចិញ្ចឹមមាន់សម្រាប់ជល់នេះមានការលំបាក ខុសពីការចិញ្ចឹមមាន់យកសាច់ឆ្ងាយណាស់ ប៉ុន្តែលក់បានថ្លៃជាង ។…

រាជធានីភ្នំពេញ ៖ ការប្រជល់មាន់ត្រូវបានហាមមិនមានទេនៅកម្ពុជា ប៉ុន្តែគេបានជល់មាននៅ​កន្លែងកាស៊ីណូ ដែលមានច្បាប់អនុញ្ញាតហេតុដូច្នេះបានការចិញ្ចឹមមាន់ជល់ លក់ឲ្យគេយកទៅប្រជល់នៅតែមានទីផ្សារល្អ ប៉ុន្តែអ្នកចិញ្ចឹមថាការចិញ្ចឹមមាន់សម្រាប់ជល់នេះមានការលំបាក ខុសពីការចិញ្ចឹមមាន់យកសាច់ឆ្ងាយណាស់ ប៉ុន្តែលក់បានថ្លៃជាង ។

លោក ប្រុស ដែលជាអ្នកចិញ្ចឹមមាន់ជល់មួយកន្លែងនៅខេត្តស្វាយរៀង បាននិយាយឲ្យដឹងថា ការចិញ្ចឹមមាន់ជល់មានការលំបាកណាស់ដោយ​ត្រូវការថែមទាំឲ្យចំណីឲ្យបានទៀងទាត់ ពិសេសត្រូវចាក់វ៉ាកំសាំងការពារជំងឺច្រើនមុខទៀតផង ។ ស្តាប់ការរៀបរាប់ពីការចិញ្ចឹមមាន់ជល់ហាក់មិនខុសគ្នាពីការ​មើលថែទាំទារកនោះឡើយ ។

«បើយើងចង់បានមាន់ល្អយើងប្រើដើមទន់ ៥ពាន់ដុល្លារឡើងដើម្បីទិញមាន់ឈ្មោល និងមាន់មេជាពូជល្អៗមកបង្កាត់» ។ អ្នកចិញ្ចឹមមាន់ជល់ ដែលមានបទពិសោធន៍ជា​ច្រើនឆ្នាំរូបនេះលើកឡើងបន្តទៀតថា កូនមាន់ជល់អាចលក់ពីមានអាយុមួយខែ​ឡើងទៅ ប៉ុន្តែវាមានតម្លៃខ្ពស់នៅពេលអាយុ ៧ខែឡើងទៅ ពីព្រោះមាន់នៅអាយុនេះពេញកម្លំាងគេយកទៅថែទាំតែរយៈពេលខ្លឺបន្ថែមទៀតអាចយកទៅប្រជល់បាន​ហើយ ។

ពូជមាន់ជល់ល្អៗត្រូវគេនាំចូលពីបរទេស សម្រាប់លោក ប្រុស លោកចិញ្ចឹមមាន់មកពីសហរដ្ឋអាមេរិក និងប្រទេសថៃ ។ សម្រាប់ការចំណាយលើការចិញ្ចឹមលោក​បាននិយាយដូច្នេះ «បើត្រឹមយើងមានមេមាន់ ១០ មាន់ឈ្មោល ៥ ក្បាល ចំណីក្នុង​មួយខែប្រហែលអស់មួយប៉ាវ និងស្រូវ​ ៤០ គីឡូក្រាមថែមទៀត ។ ចំណីរបស់វា​យើងត្រូវលាយជាមួយអង្ករសម្រូបពី ២០ ទី ៣០ គីឡូក្រាមផងដែរ ។ មាន់ជល់ត្រូវឲ្យ​ស៊ីជាប្រចាំងជាទៀងទាត់ ហើយបើវាស៊ីមិនគ្រប់គ្រាន់ និងគ្មានសារធាតុចិញ្ចឹម​គ្រប់គ្រាន់ទេ វានឹងងាប់» ។

ចំណែកទីផ្សារទិញមាន់ជល់វិញមិនលំបាកលក់ឡើយ ឲ្យតែពូជមាន់ល្អ គឺអ្នកជល់មាន់​ស្វែង​រកទិញ​ដល់កន្លែង ។ «ទីផ្សារមាន់ជល់បើនិយាយជារួមទៅបើយើងចិញ្ចឹមបានល្អ ពូជល្អមិនខ្វះទេអ្នកទិញនោះទេ ។ តាមបទពិសោធន៍ខ្ញុំមាន់ជល់នេះមិនមែនងាយ​ចិញ្ចឹមឡើយ ព្រោះវាមិនធន់នឹងអាកាសធាតុប៉ុន្មាននោះឡើយ  ចិញ្ចឹមមិនស្រូលវានឹង​ងាប់ខាតដើមទុនជាមិនខាន ។ វាមិនងាយស្រូលដូចយើងចិញ្ចឹមមាន់យកសាច់ឡើយ ។ មាន់ ជល់បើប្រលែងចោលមិនមើលថែ ប្រាកដណាស់វានឹងងាប់ខាតបង់ថវិកា​មិនខានឡើយ» ។

លោក ប្រុស បានលើកឡើងថា ជាទូទៅលោកចិញ្ចឹមមាន់ជល់ដោយបង្កាត់មេចំនួន ៤ ក្បាល ឈ្មោលមួយក្បាលក្នុងទ្រុងដែលមានទំហំមួយម៉ែត្រកន្លះគុណនឹងពីរម៉ែត្រ ។  ពូជមាន់ដែលលោក ប្រុស យកមកចិញ្ចឹមមានតម្លៃរមួយក្បាលពី ៤០០ទៅ ៥០០ដុល្លារ ។ តាមអ្នកចិញ្ចឹមមាន់ជល់ខាងលើឲ្យដឹងថានៅកម្ពុជាមានកសិដ្ឋានចិញ្ចឹមមាន់ជល់ល្បីៗដូចជា ដែនកោះ  មាន់ជ័យ  បក្សីកំពុងឆ្នាំង ជាដើម ។ កសិដ្ឋានទំាងអស់នេះ សុទ្ធតែបង្កាត់ មាន់ដែលយកម​កពីសហរដ្ឋអាមេរិកតែម្តង ។

«តម្លៃមាន់ជល់យើងមិនអាចកំណត់ជាក់លាក់ក្នុងការលក់ប៉ុណ្ណានោះទេ ពីព្រោះមាន់ខ្លះបង្កាត់មេតម្លៃ ៤០០ដុល្លារ ហើយបានតម្លៃ ១ពាន់ដុល្លារ ដល់កូនលុះត្រាតែតម្លៃមួយក្បាល ១០០ដុល្លារទើបអាចលក់បាន ។ មួយក្បាល្មមជល់តម្លៃទីផ្សារសម្រាប់អ្នកយកទៅជល់គឺពី ៧០ដុល្លារដល់ ១០០ដុល្លារ» ។ លោក ប្រុស បានបង្ហើបឲ្យដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ