ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សិ​ទ្ធិនារី៨​មីនា​ ​លោកប្តី​ធ្វើដាក់​ប្រពន្ធរត់​​​ផ្អើល​​ភូមិ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូចាប់ខ្លួន ​បន្ទាប់​ពី​ជន​ម្នាក់​នេះ​បាន​បង្ក​ហិង្សា​វាយ​លើ​ស្ត្រី​ជា​ប្រ​ព​ន្ធ​យ៉ាង​ចាស់​ដៃ ហើយ​ថែម​ទាំង​យក​កាំបិត​ផ្គាក់​ដេញ​កាប់ តែ​សំណាង​​ត្រូវ​ស្ត្រី​រង​គ្រោះ​រត់គេច​ទាន់ ហេតុ​ការ​ណ៌​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​​មីនា ឆ្នាំ​២០២១បង្ក​ការភ្ញាក់​ផ្អើលពេញភូមិ។ អធិការរង​យុ​ទ្តិ​ធម៌…

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូចាប់ខ្លួន ​បន្ទាប់​ពី​ជន​ម្នាក់​នេះ
​បាន​បង្ក​ហិង្សា​វាយ​លើ​ស្ត្រី​ជា​ប្រ​ព​ន្ធ​យ៉ាង​ចាស់​ដៃ ហើយ​ថែម​ទាំង​យក​កាំបិត​ផ្គាក់​ដេញ​កាប់ តែ​សំណាង​​ត្រូវ​ស្ត្រី​រង​គ្រោះ​រត់គេច​ទាន់ ហេតុ​ការ​ណ៌​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​​មីនា ឆ្នាំ​២០២១
បង្ក​ការភ្ញាក់​ផ្អើលពេញភូមិ។

អធិការរង​យុ​ទ្តិ​ធម៌ លោក​វ​រសេនីយ៍ទោ ណ​យ ស៊ី​ថា​ច បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី០៨ មីនា ដែល​ជា​ថ្ងៃ​សិទ្ធិនារី​ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង​នៅ​ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បង្ក​ឡើង​ដោយ​ប្ដី​ឈ្មោះ ញ៉ែ​ម ឌី ​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។

លោកបន្ត​ថា ​ឈ្មោះ ញ៉ែ​ម ឌី ត្រូវជា​ប្ដី​បាន​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​វាយតប​ទៅ​លើ​ប្រពន្ធ​បណ្ដាល​អោយរ​ងរ​បួស​ពេញ​ខ្លួន ( រង​របួសស្រាល ) និង​បាន​យក​កាំបិត​ផ្គាក់​ដេញ​កាប់​ទៅ​ឈ្មោះ ផ​ន សុ​ផា ​អាយុ​32​ឆ្នាំ ដែលជា​ប្រពន្ធ ​តែ​សំណាង​គាត់​បាន​រត់គេច​ខ្លួន​រួច ។

លោក​អធិការ​ង​បញ្ជាក់​ថា មុខសញ្ញា​ឈ្មោះ ញ៉ែ​ម ឌី នេះ ធ្លាប់​ជាប់គុក និង​ធ្លាប់​ហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​ជា​ប្រចាំ​ សូម្បីថ្ងៃ​សិទ្ធិរបស់​នារី​​ក៏មិន​លើកលែង​​​ដែរ ។

បច្ចុប្បន្ន​ មុខសញ្ញា​ខាងលើ ​កំលាំង​នគរបាល​ប៉ុ​ស្តិ៍​​ឃុំ​ក្បាលដំរី​ កំពុងធ្វើការ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន និង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ។​

អត្ថបទសរសេរ ដោយ