ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីថៃ និងវៀតណាម ២នាក់ បន្លំខ្លួន ចូលកម្ពុជា ដោយខុស​ច្បាប់ នៅកំរៀង និងសំពៅលូន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ ស្ត្រីជនបរទេស ២នាក់ បាន​បន្លំខ្លួន ចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់។ ម្នាក់ តាមរថយន្តដឹកផ្លែឈើ និងម្នាក់ទៀត លបលួច…

ខេត្តបាត់ដំបង៖ ស្ត្រីជនបរទេស ២នាក់ បាន​បន្លំខ្លួន ចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់។ ម្នាក់ តាមរថយន្តដឹកផ្លែឈើ និងម្នាក់ទៀត លបលួច ដោយថ្មើរជើង ក្នុងស្រុកកំរៀង និងសំពៅលូន ខេត្តបាត់ដំបង។ ប៉ុន្តែស្ត្រីទាំងពីរនាក់ ត្រូវបានប៉ូលិសចាប់ បញ្ជូនទៅកាន់នាយកដ្ឋានជំនាញ អនុវត្តតាមច្បាប់។

​​​លោកឧត្តមសេនីយ៍ត្រី​ ដាញ់​ អេងប៊ុនចាន់​ ស្នងការរង ទទួលបន្ទុក​ផែនការងារអន្តោប្រវេស​ន៍ បាន​ដឹ​កនាំ​មន្រ្តីការិយាល័យជំនាញ​ ឃាត់ខ្លួនស្រ្តី ជាជនបរ​ទេសទាំងពីរនាក់។ ម្នាក់ឈ្មោះ​ ទ្រឿង​ ទីទួហាវ​ ( Truong Thi Tu Hao ) អាយុ ២២ឆ្នាំ​ ជា​ជនជាតិវៀតណាម​ ត្រូវបានបញ្ជូន​ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី០៤ ខែមីន ឆ្នាំ២០២១។ ស្ត្រីនេះ បានចូលមកកម្ពុជា កាលពីថ្ងៃទី១៥ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ ហើយត្រូវសមត្ថកិច្ច នៅព្រំដែន​ស្រុកកំរៀង​ បាន​ឃាត់ខ្លួនស្រី្តរូបនេះ​ និងបុរស​ជាជនជាតិខ្មែរផ្សេងទៀត​ បន្ទាប់ពីពួកគាត់ បា​ន​បន្លំឆ្លងដែន ​ដោយជិះរថយន្តដឹកផ្លែឈើចូល​ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង​ ស្រុកកំរៀង ចូលមក​ប្រទេសកម្ពុជា​ ដោយគេចវេះ មិនព្រមធ្វើចត្តាឡីស័ក។​ 

ចំពោះជនបរទេសម្នាក់ទៀត ដែលចូលមកប្រទេសកម្ពុជា ​ដោយខុសច្បាប់ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានជំនាញ អនុវត្តតាមច្បាប់ កាលពីព្រឹកថ្ងៃទី​៧​ ខែ​​មីនា​ ឆ្នាំ​២០២១។ ស្រ្តីនេះ ជាជនជាតិថៃ ឈ្មោះ​ ខុងក្រាថូក​ សុផា​ អាយុ​ ២៦ឆ្នាំ​ រស់នៅខេត្តស្រះកែវ​ ប្រទេសថៃ បានលបលួចឆ្លងដែន ចូលមកប្រទេសកម្ពុជា​ ដោ​យខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិ គីឡូ១៣​ និងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនសាកសួរ​ និង​នាំទៅធ្វើចត្តាឡីស័ក​ ស្របតាមវិធានសុខាភិបាល នៅទីនោះ​។

​ដោយមិនមានពាក់ព័ន្ធករណីឆ្លងជំងឺកូវីត១៩​ ស្រី្តរូបនេះ ត្រូវបានទទួលនូវការផាក​ពិន័យ​ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិ​បាល មុននឹងបញ្ជូន ទៅកាន់​អគ្គនា​យ​កដ្ឋានអន្តោប្រវេស​ន៍ក្រសួងមហាផ្ទៃ​ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយ៖ ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ