ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បត្តិ​រកបាន​ដោយ​ក្រ​៦​យ៉ាង

3 ឆ្នាំ មុន

គម្ពីរ​ឃ្លាំង​បរិយត្តិ​ភាគ​១ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា សម្បត្តិ​ដែល​ពិសេស​បំផុត​របស់​មនុស្ស​មាន​៦​គឺៈ ១- គតិ​សម្បត្តិ ការ​បាន​អត្តភាព​ជា​មនុស្ស ២- កាលសម្បត្តិ ការ​បាន​កើតមក​ក្នុង​ពេល​ដែល​មាន​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ៣-…

គម្ពីរ​ឃ្លាំង​បរិយត្តិ​ភាគ​១ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា សម្បត្តិ​ដែល​ពិសេស​បំផុត​របស់​មនុស្ស​មាន​៦​គឺៈ

១- គតិ​សម្បត្តិ ការ​បាន​អត្តភាព​ជា​មនុស្ស

២- កាលសម្បត្តិ ការ​បាន​កើតមក​ក្នុង​ពេល​ដែល​មាន​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ

៣- បទេស​សម្បត្តិ ការ​ដែល​បាន​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ព្រះពុទ្ធ​សាសនា

៤- កុលសម្បត្តិ ការ​បាន​រស់នៅ​ក្នុង​ត្រកូល ឬត​បន់​ដែល​ជា​អ្នក​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា

៥- ឧបធិ​សម្បត្តិ ការ​បាន​អត្តភាព​ពេញ​បរិបូណ៌ មិន​វិកលវិការ គរ ឆ្កួត ថ្លង់ ងងឹតភ្នែក​ជាដើម

៦- ទិដ្ឋិសម្បត្តិ ជា​អ្នក​ឃើញ​ត្រូវជា​សមាទិដ្ឋិ ។

កាលបើ​យើង​បាន​នូវ​សម្បត្តិ​ទាំង​អស់នេះ​ហើយ គួរ​កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ហួស​ទៅ​ឱ្យ​សោះ គប្បី​ខំ​ថែរក្សា​ដោយ​ការ​បំពេញ​សេចក្តី​ល្អ ប្រព្រឹត្ត​ធម៌​ស​ជា​និច្ច ព្រោះ​សម្បត្តិ​ទាំងនេះ​រកបាន​ដោយ​កម្រ​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ