ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ខារ៉ាអូខេ​ម្នាក់​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ពេល​ល្ងាច ព្រឹក​ឡើង​ស្លា.ប់​នៅ​មន្ទីរពេទ្យ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​បម្រើ​ខារ៉ាអូខេ​ម្នាក់​ចេញពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ពេល​ល្ងាច​លុះ​ព្រឹក​ឡើង​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​បាន​ដឹក​ទៅ​ពេទ្យ​បណ្តាល​ឲ្យ​ស្លាប់​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២១​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។ មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖ ស្ត្រី​រង​គ្រោះ​មានឈ្មោះ អ៊ិ​ន…


ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​បម្រើ​ខារ៉ាអូខេ​ម្នាក់​ចេញពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ពេល​ល្ងាច​លុះ​ព្រឹក​ឡើង​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​បាន​ដឹក​ទៅ​ពេទ្យ​បណ្តាល​ឲ្យ​ស្លាប់​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២១​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។ មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖ ស្ត្រី​រង​គ្រោះ​មានឈ្មោះ អ៊ិ​ន ស្រី​មុំ អាយុ​២៣​ឆ្នាំ​(​មុខរបរ​បម្រើ​ហាង​ខារ៉ាអូខេ​) ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ឪពុក​ឈ្មោះ ទេព វណ្ណ​ឌី ម្តាយ​ឈ្មោះ អ៊ិ​ន គា រស់នៅ​ភូមិ​.​ឃុំ​ស្វាយ​ចោរ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​៖ តាម​សម្ដី​ស្ត្រី​ឈ្មោះ ពេញ ភឿន​វ​ណ្ណា ត្រូវជា​មិត្តភក្តិ ស្នាក់​នៅ​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា គឺ​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ិ​ន ស្រី​មុំ កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២១ បាន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​៥​ទៅ​៦​នាក់​នៅ​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​បាន​ត្រលប់​មក​ដល់​បន្ទប់​វិញ​។ មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​៖

ក្រោយ​ពេល​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ិ​ន ស្រី​មុំ ដល់​បន្ទប់​វិញ វេលា​ភ្លឺ​នាង​ពោល​ថា​មិន​ស្រួលខ្លួន​ហើយ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្តាល​ស្លាប់​នៅ​វេលា​ម៉ោង​៦​ព្រឹក​។ ទោះជា​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​អស់ពី​លទ្ធភាព​មិន​អាច​សង្គ្រោះ​បាន ត្រូវ​បាន​តម្កល់​ទុក​នៅ​មន្ទី​ពេទ្យ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​៕​ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ