ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី​បួស​បាន​ទេ ?

3 ឆ្នាំ មុន

នបុំសកលិង្គ​ជា​ពាក្យ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​វេយ្យាករណ៍​បាលី ពាក្យ​នេះ​ប្រើ​សម្រាប់​សម្គាល់​មនុស្ស​ភេទ​កណ្តាល​គឺ មិនមែន​ប្រុស មិនមែន​ស្រី បើ​តាម​លក្ខខណ្ឌ​ពុទ្ធ​ប្បញ្ញត្តិ​បាន​ហាមប្រាម​បុគ្គល​ប្រភេទ​នេះ​មិន​អនុញ្ញាត​ឱ្យ​បួស​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ឡើយ បើ​ទោះជា​គេ​មានចិត្ត​ជ្រះថ្លា​ចង់​សាង​ផ្នួស​បួស​ជា​សង្ឃ​ក៏​ដោយ ។ នៅ​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ​បាន​ហាមប្រាម​បុគ្គល​ទាំង​១១​ពួក​មិន​អនុញ្ញាត​ឱ្យ​បួស​ក្នុង​សាសនាព្រះពុទ្ធ​ឡើយ​គឺ ១- មនុស្ស​ខ្ទើយ…

នបុំសកលិង្គ​ជា​ពាក្យ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​វេយ្យាករណ៍​បាលី ពាក្យ​នេះ​ប្រើ​សម្រាប់​សម្គាល់​មនុស្ស​ភេទ​កណ្តាល​គឺ មិនមែន​ប្រុស មិនមែន​ស្រី បើ​តាម​លក្ខខណ្ឌ​ពុទ្ធ​ប្បញ្ញត្តិ​បាន​ហាមប្រាម​បុគ្គល​ប្រភេទ​នេះ​មិន​អនុញ្ញាត​ឱ្យ​បួស​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ឡើយ បើ​ទោះជា​គេ​មានចិត្ត​ជ្រះថ្លា​ចង់​សាង​ផ្នួស​បួស​ជា​សង្ឃ​ក៏​ដោយ ។

នៅ​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ​បាន​ហាមប្រាម​បុគ្គល​ទាំង​១១​ពួក​មិន​អនុញ្ញាត​ឱ្យ​បួស​ក្នុង​សាសនាព្រះពុទ្ធ​ឡើយ​គឺ ១- មនុស្ស​ខ្ទើយ ស្រី​មិន​ស្រី ប្រុស​មិន​ប្រុស ២- បុគ្គល​លួចភេទ គឹ​បួស​មិន​ត្រឹមត្រូវ​ទៅ​តាម​ធម៌​វិន័យ ៣- ភិក្ខុ​ចូល​អន្យតិរ្ថិយ ៤- សត្វ​តិរច្ឆាន ៥- បុគ្គល​សម្លាប់​មាតា ៦- បុគ្គល​សម្លាប់​បិតា ៧- បុគ្គល​សម្លាប់​ព្រះអរហន្ត ៨- បុគ្គល​រំលោភ​ភិក្ខុនី ៩- បុគ្គល​បំបែក​សង្ឃ ១០- បុគ្គល​ប្រទូសរ៉ាយ​ព្រះពុទ្ធ និង​១១- បុគ្គល​មាន​អវយវៈ​ពីរ​ភេទ ។

ហេតុ​អ្វី​បានជា​បុគ្គល​ទាំង​១១​ពួក​នេះ​បួស​មិន​បាន ? ព្រោះ​ថាបើ​បុគ្គល​ទាំងនេះ​បួស​នឹង​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​អាប់ឱន​កិត្តិយស​ព្រោះតែ​ពាក្យ​និន្ទា សម្តី​រិះគន់​អំពី​ពួក​អ្នកស្រុក ។ ហេតុ​នោះ​ទើប​ព្រះ​មាន​ព្រះ​ភាគ​ហាមប្រាម​មិន​ឱ្យ​បុគ្គល​ទាំង​១១​ពួក​នេះ​បួស​ក្នុង​សាសនា​របស់​ព្រះ​អង្គ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ