ស្រាវជ្រាវ​ចាប់​បាន​ម្នាក់ មុខសញ្ញា​គប់​កញ្ចក់​រថយន្ដ ពេល​យប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ចាប់​បាន​ម្នាក់ មុខសញ្ញា​គប់​កញ្ចក់​រថយន្ដ ពេល​យប់

1 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន រហូត​ឈាន​ដល់​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​នៅ​ព្រឹក​ថៃ្ង​ទី​០៥ ខែមីនា ឆ្នាំ​២០២១​នេះ ពាក់ព័ន្ធ​ករណី​គប់​កញ្ចក់​រថយន្ត រួច​ហើយ​រត់គេច​ខ្លួន ។…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន រហូត​ឈាន​ដល់​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​នៅ​ព្រឹក​ថៃ្ង​ទី​០៥ ខែមីនា ឆ្នាំ​២០២១​នេះ ពាក់ព័ន្ធ​ករណី​គប់​កញ្ចក់​រថយន្ត រួច​ហើយ​រត់គេច​ខ្លួន ។

ហេតុការណ៍​គប់​កញ្ចក់​រថយន្ត​គប់​កញ្ចក់​រថយន្ត​កើតឡើង​កាល​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​ម្ចាស់​រថយន្ត​ឈ្មោះ លឹ​ម ម៉េ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​វល្លិ​ស ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ម៉ាក​ហា​យ​លែ​ន​ឌឺ ព​ណ៍​ទឹកប្រាក់ សេរី​ឆ្នាំ​២០០៣ នៅ​ចំណុច​មុខ​ផ្ទះ​របស់​ជនសង្ស័យ​តែ​ម្តង ។

ក្រោយ​ពេល​ជំនាញ​ព្រហ្មទណ្ឌ​បាន​សាកសួរ ជនសង្ស័យ​ឈ្មោះ សេង ឆេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាន​ឆ្លើយ​សារភាព និង​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​យក​ដំ​ថ្ម គប់​ទៅ​លើ​រថយន្ត​របស់​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចំណាត់ការ​បន្ដ​តាម​នីតិវិធី ៕

Picture
Picture