ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករដាំ​បន្លែ​ស្ពៃក្តោប និង​ដើម​ខ្ទឹមត្អូញត្អែរ​ពី​តម្លៃចុះថោក ​គ្មានចិត្តដាំបន្ត

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ ប្រជា​កសិករ​ម្នាក់ដែល​ប្រកប​មុខរបរ​កសិកម្ម ដាំ​បន្លែ​ស្ពៃក្តោប នឹង​ដាំ​ដើម​ខ្ទឹម ​នៅ​លើ​ដីចម្ការ​ដែល​ខ្លួន​បាន​ជួល​គេក្បែរ​ផ្លូវជាតិ​លេខ​៥៧ ​ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ ប្រជា​កសិករ​ម្នាក់ដែល​ប្រកប​មុខរបរ​កសិកម្ម ដាំ​បន្លែ​ស្ពៃក្តោប នឹង​ដាំ​ដើម​ខ្ទឹម ​នៅ​លើ​ដីចម្ការ​ដែល​ខ្លួន​បាន​ជួល​គេក្បែរ​ផ្លូវជាតិ​លេខ​៥៧ ​ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉​ស​លិ​ន ខេត្ត​ប៉ៃលិន បាន​និយាយ​រៀបរាប់​ទាំង​ត្អូញត្អែរ និង​ខ្វល់​ព្រួយចំពោះ​ជីវភាព ខណ​:​កា​ប្រមូល​ផល​បន្លែ​កសិកម្ម​ នៅ​ពេល​នេះ មាន​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង គួរ​ឱ្យ​កត់សម្គាល់ ស្ទើរតែ​លែង​ចង់​ដាំ​បន្ត​ទៀត ។

បើ​តាម​ការ​រៀបរាប់​ពី​ប្រជា​កសិករ​ម្នាក់ ឈ្មោះ ប៊ុ​ន សុខ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ ខាងលើ បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា ៖ ពួក​គាត់​ជា​ប្រជា​កសិករ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មាន​គ្នា​ប្រមាណ​៥​ទៅ​៦​គ្រួសារ បាន​ដាំ​ដំណាំ​បន្លែ​ស្ពៃក្តោប​ជា​រៀង​រាល់​ឆ្នាំ តែ​កាលពី​ឆ្នាំ​២០២០ ឈ្មួញ​ទិញ​បន្លែ​របស់​ខ្លួន ក្នុង​១​គី​ទ្បូ​ក្រាម តម្លៃ​២៥០០​រៀល តែ​រហូត​មក​ដល់​ដើមឆ្នាំ​២០២១​នេះ ឈ្មួញ​ទិញ​ត្រឹមតែ​១​គី​ទ្បូ​ក្រាម តម្លៃ​៣០០​រៀល​ប៉ុណ្ណោះ ពោល​គឺ​មានការ​ធ្លាក់ ចុះ​រហូត​ដល់​៧​ទៅ​៨​ដង​នៃ​ឆ្នាំ​មុន​ឯណោះ ដូច្នេះ​ពួក​គាត់​ចង់​សើច​ក៏​សើច​លែង​ចេញ ដោយ​លំបាក​រក​ប្រាក់​សង​ជំពាក់​គេ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​នោះ​តម្លៃ​ដើម​ខ្ទឹម​ កាលពីមុនឈ្មួញ​ទិញ ១​គី​ទ្បូ​ក្រាម តម្លៃ​៦០០០​រៀល រីឯ​នៅ​ដើមឆ្នាំ​ថ្មី​នេះ ឈ្មួញ​ទិញ​ត្រឹមតែ​១​គី​ទ្បូ​ក្រាម តម្លៃ​២៥០០​រៀល​ប៉ុណ្ណោះ ដោយ​ផាត់​ចុះឡើង និង​កាច់​កិន​ថ្លៃ​កម្លាំង​ពលកម្ម​ទៅ​គឺ​ខាត​ខ្លាំង​ណាស់ ដោយ​មិន​អាច​ទទួលយក​បាន​នោះ​ទេ ហើយ​ឈ្មួយ​កណ្ដាល​គាត់​មក​ទិញ​ដល់​ក្នុង​ចំការ​ដោយ​មិន​បាន​ដឹក​យក​ទៅ​លក់ដូរ​នៅ​ទីផ្សារ​នោះ​ទេ ព្រោះ​គ្មាន​ម៉ូតូ​រ៉ឺ​ម៉ក ឬ​រថយន្ត​សម្រាប់​ដឹក​លក់ ។

ទោះបីជា​យ៉ាងណា ប្រជា​កសិករ​ខាងលើ​បាន​បញ្ជាក់​ថា ការ​ដាំ​ដំណាំ​បន្លែ​ស្ពៃក្តោប និង​ដើម​ខ្ទឹម​នេះ គឺ​ងាយស្រួល​ក្នុង​ការ​ថែទាំ​ជាង​ដំណាំ​ផ្សេង​ៗ ហើយ​ឆាប់​បាន​ប្រមូល​ផល ដោយ​គ្រាន់តែ​មើលថែ​ស្រោច​ទឹក ដាក់​ជី​បន្តិចបន្តួច​ប៉ុណ្ណោះ ដើម្បី​ការពារ​មិន​ឲ្យ​សត្វល្អិត​ចូល​មក​យាយី​បំផ្លាញ​មុន​ពេល​ប្រមូល​ផល ចំពោះ​អាយុកាល​នៃ​ការ​ចាប់ផ្តើម​ដាំ​រហូត​ដល់​ប្រមូល​ផល​មាន​រយៈពេល​ត្រឹម តែ​ពីរ​ខែ​ជាងប៉ុណ្ណោះ គឺ​ប្រមូល​ផល​បាន​លក់​ឱ្យ​ឈ្មួញ ក្នុង​ក្រុងប៉ៃលិន ដឹក​យក​ទៅ​លក់​បន្ត​នៅ​ផ្សារ ។

លើស​ពី​នេះ កសិក​ករ​ទាំងអស់ ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម​ខេត្ត ឱ្យ​ចុះ​ទៅ​ជួយ​ពន្យល់​ណែនាំ​ពួក​គាត់​ពី​លក្ខណ​:​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ និង​ជួយ​បណ្ដុះបណ្ដាល​ពី​វិធី​ថែទាំ​ដំណាំ​កសិកម្ម ព្រមទាំង​រក​ទីផ្សារ​លក់ដូរ​ឱ្យ​បាន​តម្លៃ​ខ្ពស់​ជាង​នេះ​ផង​ដែរ ព្រោះ​ពួក​គាត់​ប្រាប់​ថា ការ​ប្រកប​របរ​កសិកម្ម​រាល់ថ្ងៃ​នេះ អស់​រយ​:​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ ពុំដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់ចុះ​ទៅ​ជួយ​ពន្យល់​ណែនាំ​ដល់​ពួក​គាត់​ក្នុង​ការ​ដាំ​ដុះ​នោះ​ទេ ឃើញ​តែ​ធ្វើការ​នៅ ក្នុង​មន្ទីរ​ប៉ុណ្ណោះ ។

ពួក​គាត់​ក៏​អំពាវ​បន្ថែម​ទៀត ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ជួយ​គាំទ្រ​បន្លែ​របស់​កសិករ​យើងជា​បន្លែ​ធម្មជាតិ គ្មាន​សារធាតុ​គីមី ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ពួក​គាត់​ក្នុង​ការ​ដាំ​បន្លែ​គ្រប់មុខ​ឲ្យ​មាន​តម្លៃនៅលើទីផ្សារ ដើម្បី​លក់​បាន​ប្រាក់​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព និង​សងបំណុល​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ