ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡានបំ.បុ.កម៉ូតូឱ្យដួ.ល​​ទើប​ចាប់​​បានអស់លោក​ទាំង២នេះ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជន​២​នាក់​មក​ពី​ខេត្តកំពង់ចាមបាន​ធ្វើ​សកម្មភាព​លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត និង​ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ​ឃើញ​ប្តឹង​សមត្ថកិច្ច​ បើករថយន្ត​ដេញ​តាម​ចាប់​រហូត​​បំ​បុក​ម៉ូតូ​ដួល​ទើប​ចាប់ខ្លួន​បាន ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ ខណៈ​ព្រះសង្ឃ​និមន្ត​ទៅ​ឆាន់ចង្ហាន់​ថ្ងៃត្រង់…

ខេត្តស្វាយរៀង ៖ ជន​២​នាក់​មក​ពី​ខេត្តកំពង់ចាមបាន​ធ្វើ​សកម្មភាព​លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត និង​ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ​ឃើញ​ប្តឹង​សមត្ថកិច្ច​ បើករថយន្ត​ដេញ​តាម​ចាប់​រហូត​​បំ​បុក​ម៉ូតូ​ដួល​ទើប​ចាប់ខ្លួន​បាន ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ ខណៈ​ព្រះសង្ឃ​និមន្ត​ទៅ​ឆាន់ចង្ហាន់​ថ្ងៃត្រង់ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ណុំ ណែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​CBR ពាក់​ផ្លា​ក​លេខ សៀមរាប ១P-៦៩៧៦ និង​ម្នាក់​ទៀត​ឈ្មោះ គ្រឿន វី​រៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ជិះ​ម៉ូតូ​ម៉ាក WINER ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១AA-៧៨៨៩ ។ ទាំង​២​នាក់​ពុំ​មានមុខ​របរ​ពិតប្រាកដ​ទេ រស់នៅ​ភូមិ​ថ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ឡើង​ទៅ​លើ​កុដិ រួច​ហើយ​លួច​យក​លុយ​របស់​ព្រះ​សង្ឃ​អស់​ចំនួន​២៨៧.០០០​រៀល ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងត្បូង​តាម​ផ្លូវជាតិ​លេខ​១៣​។ ខណៈនោះ​អ្នកស្រុក​បានឃើញ ទើប​ទូរស័ព្ទ​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ ហើយ​សមត្ថកិច្ច​ក៏​បាន​ចេញ​អន្តរាគ​មន៍​ភ្លាម​ៗ​តែ​ម្ដង ។

វរសេនីយ៍ឯក សំ សំ​អុល អធិការ​នគរបាល​ស្រុក​រមាស​ហែក បាន​បញ្ជា​ទៅ​គ្រប់​គោលដៅ​ឲ្យ​ស្ទាក់​ចាប់ ។ ចំណែក​ជនសង្ស័យ​ពេល​ជិះ​ម៉ូតូ​ដល់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍ ក៏​បត់​ត្រឡប់​ក្រោយ​វិញ ហើយ​នគរបាល​ស្រុករមាស​ហែក​ដែល​ដឹង​​ភិនភាគ​ហើយ​នោះ បាន​បើករថយន្ត​ដេញ​តាម​និង​កៀរ​ឲ្យ​ដួល​ទើប​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ដែល​ក្រុម​ចោរ​ជិះ​ធ្វើ​សកម្ម​ភាព​ទាំង​២​គ្រឿង រួម​នឹង​វត្ថុ​តាង​ជា​ប្រាក់​ចំនួន២៨៧.០០០​រៀល ។ ជនសង្ស័យ ត្រូវ​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ