ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជន​ពាក់ព័ន្ធ​គ្រឿងញៀ.ន​៨​នាក់​ទៅ​តុលាការ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៨​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៨​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំនួន​៣​ករណី​ផ្សេង​គ្នា ដោយ​ចាប់​យក​នូវ​វត្ថុ​តាង​គ្រឿងញៀន​៤៥​កញ្ចប់​តូច​ធំ និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន បាន​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទាំង​៣​ករណី​រួម​មាន ៖

-​ករណី​ទី​១ ៖ នៅ​វេលា​ម៉ោង​១៥​និង​៥០​នាទី ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ នៅ​ចំណុច​រោង​ស្នាក់​នៅ​កម្មករ​សំណង់ ស្ថិត​ក្នុងភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​មានឈ្មោះ ម៉ៃ ភី​ន (​ហៅ​អឹ​ម​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

-​ករណី​ទី​២ ៖ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ភូមិ​ដើ​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​ទាំង​៥​នាក់​រួម​មាន ៖

១-​ឈ្មោះ មឿ​ន វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ ពុំ យឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
៣-​ឈ្មោះ រិ​ន ដាវ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
៤-​ឈ្មោះ កង អូន ហៅ​តឿ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។
៥-​ឈ្មោះ អោប ខួច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

-​ករណី​ទី​៣ ៖ នៅ​វេលា​ម៉ោង ១៥​និង​២០​នាទី ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ តា​កេ​រ្ត៍ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​ទាំង​០២​នាក់​រួម​មាន ៖

ទី​១ ឈ្មោះ ជា សោ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិត បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​តា​កេ​រ្ត៍ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
និង​ទី​២ ឈ្មោះ ភួង សំ​អុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ