ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! យុវជនម្នាក់ជួបគ្រោះដល់ជីវិត ក្រោយ​ទៅ​បុក​របង​ផ្ទះ​វីឡា​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងសង្ស័យ​បើកបរ​ក្នុង​ល្បឿន​លឿន​ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ផ្ទះ​វិឡា​​មួយកន្លែង​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យបោកក្បាល​​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២១​ ត្រង់​ចំណុច​ផ្ទះ​វីឡា​​មួយកន្លែង​ តាម​បណ្ដោយ​ផ្លូវ​បេតុង…

​រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងសង្ស័យ​បើកបរ​ក្នុង​ល្បឿន​លឿន​ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ផ្ទះ​វិឡា​​មួយកន្លែង​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យបោកក្បាល​​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២១​ ត្រង់​ចំណុច​ផ្ទះ​វីឡា​​មួយកន្លែង​ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះឈ្មោះ សំ ពិសី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​វាល​ស្ប​វ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ជីក ស្រុក​ពៃ​ប្រសព្វ ខេត្តក្រចេះ​ ​ជាអ្នកបើកបរ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ភី ស៊េ​រី​ឆ្នាំ​២០១២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ​1BB-9244 ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​​យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូនោះ​​បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ រួច​ក៏​ជ្រុល​ទៅ​បុក​​របង​ផ្ទះ​វីឡា បណ្តាល​ល​ឲ្យ​​យុវជន​​រង​គ្រោះដួល​​បោក​ក្បាល​នឹង​របង​ថ្ម​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​។ ចំណែកឯ​ម៉ូតូ​បាន​រង​ការ​ខូច​យ៉ាងដំណំ រីឯ​របង​ផ្ទះ​វីឡា​បាន​រង​ការ​ខូចខាត​បន្តិចបន្តួច​។ បន្ទាប់​មក​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ចេញ​មក​មើល និង​​រាយការណ៍​ទៅ​កម្លាំង​សមត្ថ​កិច្ច​មូល​ដ្ធា​ន​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថ​កិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ជន​រង​គ្រោះ និង​យក​ស.ព​​យុវជន​​រង​គ្រោះ​ទៅ​តម្កល់​ទុក​នៅ​វត្ត​ព្រែក​ឯង​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី​។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ