ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​បញ្ជូន​ទៅ​​តុលាការ​ខណ​:​​ថៃ២​នាក់​បញ្ជូន​ទៅ​​​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ​ដែល​នាំ​ស្ត្រី​ជនជាតិ​ថៃចំនួន​០២​នាក់​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ​មក​រក​ប្ដី​នៅ​ស្រុក​ខ្មែរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០៤ មីនា នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន…

ខេត្តបាត់ដំបង​៖ បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ​ដែល​នាំ​ស្ត្រី​ជនជាតិ​ថៃចំនួន​០២​នាក់​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ​មក​រក​ប្ដី​នៅ​ស្រុក​ខ្មែរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០៤ មីនា នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ហើយនឹង​អាច​បញ្ជូន​ទៅ​កាន់​តុលាការ​ទៀត​ផង ខណ​:​ស្ដ្រីជនជាតិ​ថៃ​០២​នាក់​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​រូប​នេះ​ឈ្មោះ ហែម ម៉ា​ប់ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ពោ​ជ្រៃ ឃុំ​សិរី​មា​ជ័យ ស្រុក​សំពៅ​លូន​។ ដោយឡែក ​ស្ត្រី​ជនជាតិ​ថៃ ម្នាក់​ឈ្មោះណាប់ ផា​ផ​ន អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុផា​ផ​ន អាយុ​២៣​ឆ្នាំ ពួក​គេ​រស់នៅ​ក្រុង​បា​កក​។

បើ​តាម​ចម្លើយ មេខ្យល់​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​នាំ​ស្ត្រី​ជនជាតិ​ថៃ​ទាំង​០២​នាក់​នោះ​ឆ្លង​ដែន​ចូល​ស្រុក​ខ្មែរ ដើម្បី​ស្វែងរក​ប្ដី​ដែល​ជា​ជនជាតិ​ខ្មែរ​។ ខ្លួន​បាន​នាំ​នារី​ថៃ នោះ​ឆ្លង​ដែន​តាម​ច្រករបៀង​មួយ​កន្លែង លុះ​ចូល​ដល់​ទឹកដី​ខ្មែរ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ​តែ​ម្ដង​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មេខ្យល់​និង​ស្ត្រី​ជនជាតិ​ថៃ នេះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​វរ​:​ការពារ​ព្រំដែន​លេខ​៨១៧ និង កម្លាំងយោធា​កងពល​លេខ​៥៣ ឃាត់ខ្លួន​ក្រោយ​ឆ្លង​ដែន​ពី​ថៃ មក​ដល់​ដី​ខ្មែរ​ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន គេ​បាន​បញ្ជូន​ជន​ទាំង​០៣​ទៅ​កាន់​អធិការ​ស្រុក​សំពៅ​លូន ដើម្បី​ចាត់ការ​បន្ត​។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ចុង​ក្រោយ មេខ្យល់​ឈ្មោះ ហែម ម៉ា​ប់ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ រីឯ​ស្ត្រី​ជនជាតិ​ថៃទាំង​០២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​នៅ​ស្រុក​សំពៅ​លូន ​៕

អត្ថបទសរសេរ ដោយ