ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានអវកាស​ផ្ទុះ​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​​ ពេល​ចុះ​មក​ដល់​ដីភ្លែត​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យានអវកាស​សម្រាប់​ពេល​អនាគត​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក SPACEX គឺ​យាន STARSHIP អាច​ចុះ​ដល់​ដី​កាលពី​ថ្ងៃ​ទី​៣ មីនា នៅ​តិច​សាស់​ មុន​ពេល​វា​ផ្ទុះ​ឆេះ​ប៉ុន្មាន​នាទី​ក្រោយមក…

សហរដ្ឋអាមេរិក ៖ យានអវកាស​សម្រាប់​ពេល​អនាគត​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក SPACEX គឺ​យាន STARSHIP អាច​ចុះ​ដល់​ដី​កាលពី​ថ្ងៃ​ទី​៣ មីនា នៅ​តិច​សាស់​ មុន​ពេល​វា​ផ្ទុះ​ឆេះ​ប៉ុន្មាន​នាទី​ក្រោយមក ។ យាន​២​ទៀត​របស់​ក្រុមហ៊ុន​នោះធ្លាប់​បាន​ផ្ទុះ​ឆេះ​ពេល​ចុះ​កាលពី​ខែធ្នូ និង​បន្ទាប់​មក​នា​ដើមខែ​កុម្ភៈ ។

យាន​សាកល្បង​សម្រាប់​អនាគត​យាន​អ​វកាស STARSHIP របស់​ក្រុមហ៊ុន SPACEX ​ដែល​២​គ្រឿង​មុន​ធ្លាក់​ជាមួយ​ភ្លើង​ឆាបឆេះ​ពេល​ចុះ​លើក​នេះ​អាច​ចុះ​មក​ដល់​ដី​តែ​ផ្នែក​មួយ​មុន​ពេល​ផ្ទុះ ។ យាន STARSHIP SN10 បាន​មកដល់​ដី​មុន​មានការ​ផ្ទុះ ។ នេះ​ជា​ការ​អះអាង​របស់ស្ថាបនិក SPACEX​លោក​ELON MUSK ។

អណ្ដាតភ្លើង​ត្រូវ​បាន​មើលឃើញ​នៅ​ជើង​យាន ដែល​កំពុង​ពន្លត់​ដោយ​ក្រុម​នៅ​នឹង​កន្លែង ។ ប៉ុន្មាននាទី​ក្រោយមក​មានការ​ផ្ទុះ​ដ៏​ខ្លាំង​ដែល​បំ​ផ្លោង​យាន​នោះ​ទៅ​លើ​អាកាស​មុន​ពេល​ធ្លាក់​មក​វិញ ។ ពុំ​មានការ​ពន្យល់​ណាមួយ​ត្រូវ​បាន​ធ្វើ​ក្នុង​ពេល​ភ្លាម​ៗ​ឡើយ ។

យាន​នោះ​ជា​ការ​ជ្រើសរើស​របស់ SPACEX ដើម្បី​នា​ថ្ងៃ​ណាមួយ​ហោះ​ទៅ​កាន់​ភព​ព្រះ​អង្គារ ។
យាន​នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​សាក​នា​វេលា​ម៉ោង២៣​និង​២០​នាទី​ម៉ោង​សកល​ចេញពី BOCA CHICA រដ្ឋ​តិច​សាស់​សម្រាប់​ការ​សាកល្បងលើក​ទី​៣ ។

យាន​នោះ​បាន​ហោះ​ទៅ​លើ​មេឃ​ដោយសារ​ម៉ា​ស៊ីន​ជម្រុញ​៣​ដែល​រលត់​ម្ដង​មួយ​ៗ ហើយ​យាន​បាន​ហោះ​ផ្ដេក​វិញ ។ វា​ហោះហើរ​ក្នុង​កម្ពស់​១០​គីឡូម៉ែត្រ​ដោយ​កាំជ្រួច​មួយ​មុន​ពេល​ចាប់ផ្ដើម​ចុះ​មក​វិញ ។ យាន​នោះ​បន្ទាប់​មក​បាន​ហោះ​ត្រង់​វិញ និង​អាច​ចុះ​ដល់​ដី​ដំបូង​ពុំ​មាន​បញ្ហា​នៅ​កន្លែង​មួយ​ដែល​បាន​កំណត់​ទុក ។

ការ​សាកល្បង​យាន​ទាំងនោះ​ត្រូវ​បាន​ធ្វើ​ក្នុង​តំបន់​គ្មាន​មនុស្ស​រស់នៅ​មួយ ដែល​ជួល​ដោយ SPACEX នា​ចុង​ខាងត្បូង​រដ្ឋ​តិច​សាស់​ជិត​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក និង​នៅ​មាត់​ឈូង​សមុទ្រ​ម៉ិក​ស៊ិ​ក​ជាតំបន់​ដែល​ការ​ផ្ទុះ​ឆេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​និង​ទ្រព្យសម្បត្តិ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ