ខេត្តតាកែវ ៖ ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋរាប់សិបហិកតាស្ថិត នៅក្នុងស្រុក គិរីវង់ ឥឡូវនេះ គេ បានដឹងពីល្បិចរបស់អ្នកមានលុយអ្នកមានអំណាចទាំងនោះក្នុង សកម្មភាពទន្ទ្រានហើយដោយពួកគេបានប្រើប្រាស់ ប្រជាពលរដ្ឋក្រីក្រធ្វើជាខែល ដូចស្វាស៊ីបាយលាបមាត់ពពែ ។
តាមសេចក្តីរាយការណ៍ អ្នកមានលុយទាំងនោះបានប្រើប្រាស់ ប្រជាពលរដ្ឋក្រីក្រ ដោយជួលពួកគាត់ឲ្យចូលទៅកាប់ព្រៃម្នាក់១០ម៉ឺនរៀលក្នុងមួយថ្ងៃ, នៅពេលកាប់ រួចរាល់ហើយគេជួលប្រជាពលរដ្ឋឲ្យដុតព្រៃក្នុង ម្នាក់១០ម៉ឺនរៀល សម្រាប់១ថ្ងៃទៀត។ ហើយ បើសល់ឈើធំៗនៅលើដីនោះ គេជួលឲ្យប្រជាពលរដ្ឋយកឈើ ទាំងនោះ ចេញដោយតម្លៃ១០ម៉ឺនរៀលក្នុងមួយថ្ងៃថែមទៀត។
ទីបំផុត ទៅការទន្ទ្រានដីព្រៃដីភ្នំ នៅក្នុងស្រុកគិរីវង់នោះ គឺជាប្រជាពលរដ្ឋក្រីក្រជាអ្នកទន្ទ្រាន ដូចដែល លោកមេឃុំ រាមអណ្តើក ធ្លាប់លើកឡើងហើយថា គឺប្រជាពលរដ្ឋ បានអាស្រ័យផលនៅ លើដីនោះ ជាយូរណាស់មកហើយ ដោយ មានទាំងដំណាំថែមទៀត, តែនៅពេលបន្តិចទៀត ពេលដែលមាន ការស្នើទៅរាជរដ្ឋាភិបាល ក្នុងការ កាត់ឈ្វៀលដីរដ្ឋមកជាដីឯកជននោះ ច្បាស់ណាស់ថា ឈ្មោះ ម្ចាស់ដីសុទ្ធសឹងតែជាអ្នកមា នលុយមានអំណាច ដោយខ្លះ ជាមន្ត្រីសុរិយោដី ព្រមទាំងមន្ត្រីល្បីឈ្មោះម្នាក់ដែលនៅក្បែរចៅហ្វាយខេត្ត តាកែវថែមទៀតផង។
យ៉ាងណាក៏ដោយ ក្រោយ ពីមានការបែកធ្លាយនូវការទន្ទ្រានដីព្រៃនៅក្នុង ភូមិ សាស្ត្រ ស្រុកគិរីវង់នេះ គេ ឃើញ លោក ស៊ឹម ឡាប៉ាង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ បានដឹកនាំ កម្លាំង ចុះ ទៅពិនិត្យ និងស្រាវជ្រាវ ដើម្បីធ្វើ របាយការណ៍ ទៅ ថ្នាក់ លើហើយ ខណៈ ពេល មាន ការ ទន្ទ្រានដំបូង គេ មិន បាន ឃើញ សមត្ថកិច្ច ព្រៃឈើ ចុះ មក សោះ រហូត ដល់បែកធ្លាយពី ការ ទន្ទ្រានដីព្រៃ និង ភ្នំរាប់សិបហិកតា ទើប រដ្ឋបាលព្រៃឈើចុះមក ដែលសង្ស័យថាចុះមកបង្គ្រប់កិច្ចប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ដីព្រៃរបស់រដ្ឋរាប់សិបហិកតា ស្ថិត នៅ ក្នុង ភូមិ សាស្ត្រ ឃុំរាមអណ្តើក ឃុំគោកព្រេច ឃុំកំពែង នៃស្រុកគិរីវង់ ត្រូវ បានគេ កាប់ទន្ទ្រាន ដោយ ខ្លះ មាន ទាំងដាំដំណាំ ថែមទៀត ហើយបើតាម ការ ស្រាវជ្រាវ គេ បានរកឃើញ មនុស្ស ចំនួន១៥នាក់ ដែលពាក់ព័ន្ធនឹង ការ ទន្ទ្រាននេះ។
ក្នុងនោះ នៅក្នុងឃុំរាមអណ្ដើក មានមនុស្សចំនួន៦នាក់ ទី១.ឈ្មោះ អ៊ូ សុធារឹទ្ធ រស់នៅភ្នំពេញទន្ទ្រានបានចំនួន២ហិចតាកន្លះ, ទី២.ឈ្មោះ ឃុត ប៊ុនធឿន ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃសាលាខេត្តតាកែវ ទន្ទ្រានបានចំនួន៧ហិចតា, ទី៣.ឈ្មោះ យុយ យីវ ទន្ទ្រានបាន៤ហិចតា, ទី៤.ឈ្មោះ យឹម ញ៉េន ទន្ទ្រានបាន១ហិចតាកន្លះ, ទី៥.ឈ្មោះ សាំង ឆុំទន្ត្រាន ទន្ទ្រានបាន៦ហិចតា និង ទី៦ឈ្មោះ នី សុគង់ ទន្ទ្រានបាន៩ហិចតា។ឃុំគោកព្រេច មានមនុស្ស ចំនួន៤នាក់ ទី១.ឈ្មោះ ហេង នៅភ្នំពេញ, ទី២.ជួប កំសាន នៅភ្នំពេញ, ទី៣.ឈ្មោះ ឆែ វុត្ថា នៅឃុំគោកព្រេច, ទី៤.ឈ្មោះ ញ៉ែត សុខា នៅឃុំគោកព្រេច។
ឃុំកំពែង អ្នកដែលទន្ទ្រានដីរដ្ឋមានចំនួន៥នាក់ ទី១.ឈ្មោះ កាន់ យឿន ទន្ទ្រាយកដីភ្នំបង្កូវ, ទី២.ឈ្មោះ ស្វាយ សារឹទ្ធ ទន្ទ្រានយកដីភ្នំជប់, ទី៣.ឈ្មោះ ឃុត សុផល មន្ត្រីសុរិយោដីខេត្តតាកែវ, ទី៤.ឈ្មោះ ភា មន្ត្រីប៉េអ៊ឹមស្រុកគីរីវង់ និងទី៥.ឈ្មោះ ម៉ឹង ទន ទន្ទ្រានដីភ្នំជប់ ដោយ អ្នកទាំងនេះនៅមិនទាន់កំណត់ចំនួនដីបាននៅឡើយទេ៕
ចែករំលែកព័តមាននេះ