ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបមកពីផ្ទះបងប្អូន ស្រាប់តែ​១​ក្រុម​ដេញ​វា.យ ​និង​បា.ញ់​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យុវជន​៦​នាក់​មក​ពី​លេង​ផ្ទះ​បងប្អូន ​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វា.យ​និង​បា.ញ់​ដោយ​កាំភ្លើង​ខ្យល់ បណ្តាល​ឲ្យ​ភ័យ​ដួល​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ ​ដោយឡែក​​ក្មេង​ទំនើង​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​​​ខាងលើនេះ​​បានបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ​ខែ​មីនា ​ឆ្នាំ​២០២១​…

​រាជធានីភ្នំពេញ ៖ យុវជន​៦​នាក់​មក​ពី​លេង​ផ្ទះ​បងប្អូន ​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វា.យ​និង​បា.ញ់​ដោយ​កាំភ្លើង​ខ្យល់ បណ្តាល​ឲ្យ​ភ័យ​ដួល​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ ​ដោយឡែក​​ក្មេង​ទំនើង​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​​​ខាងលើនេះ​​បានបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ​ខែ​មីនា ​ឆ្នាំ​២០២១​ នៅ​តាម​បណ្តោយ​ផ្លូវ២០១១​ ស្ថិត​​​​ក្នុង​សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ​។

ជន​រង​គ្រោះ​មិន​ទាន់​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៦​នាក់ ដោយឡែក​​​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៣​នាក់​ដែល​​ត្រូវ​ជន​បង្ក​វាយ​ឲ្យ​ដួល​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០១៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ​ 1AP-5822 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ (​ម៉ាក​ហុងដា​ឌ្រី​ម​) ត្រឡប់​មក​ពី​លេង​ផ្ទះ​បងប្អូន​នៅ​ជិតម្តុំ​​កន្លែង​កើតហេតុ លុះ​មក​ដល់​ចំណុច​កើតហេតុ​ នៅ​តាម​បណ្តោយ​ផ្លូវ​២០១១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក៏​ស្រាប់តែ​មាន​ជន​បង្ក​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង ដោយ​មាន​គ្នា​ជាង​១០​នាក់ ប្រដាប់​ដោយ​មាន​ដាវ ដំបង ខ្សែក្រវាត់ ព្រមទាំង​មាន​កាំភ្លើង​ខ្យល់​ប្រើ​គ្រាប់​សំណរ បាន​ដេញ​វា.យ​ពួក​គាត់​ បណ្តាល​អោយ​ភ័យ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច ។

តាម​ប្រភពដដែលបានបន្ត​ថា​ ខណៈ​ពេល​ពួកគាត់​កំពុង​ជិះ​ម៉ូតូ​រត់គេច​នោះ​ ​ស្រាប់តែ​បក្ខពួក​ជន​បង្ក​បាន​បា.ញ់កាំភ្លើង​ខ្យល់​ទៅ​លើ​​ពួកគាត់ ធ្វើ​ឲ្យ​​ពួកគាត់​ភ័យ​ក៏​បាន​ជិះ
ម៉ូតូ​មួយ​គ្រឿង​ដួល​រង​របួសធ្ងន់​ម្នាក់ ចំណែក​៣​នាក់​ទៀត​ភ័យ​ពេក​រត់គេច​ខ្លួន​បាត់អស់ ។​ ​​ស្រប​​ពេល​នោះ​ដែរ ​ក៏​​មានកំ​លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ល្បាត ជិះមក​​កន្លែង​កើតហេតុ ក៏​បាន​ដេញ​ប៉ផាប់ចាប់ព​​ភីង​ ធ្វើ​ឱ្យ​ភាគី​បង្ក​នាំគ្នា​​​រត់គេច​ខ្លួន​​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ​និង​នាំ​ជន​រង​គ្រោះ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ ដើម្បី​តាម​ស្រាវជ្រាវ​ចាប់​ជន​បង្ក​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ