ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​តូច​ម្នាក់​បាត់បង់​ជីវិត និង​៥​នាក់​ទៀត​រង​គ្រោះ ព្រោះតែ​សត្វ​គីង្គក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កុមារ​អាយុ​១​ឆ្នាំ​៨​ខែ​ម្នាក់​បាន​បាត់បង់​ជីវិត និង​កុមារ​តូច​ៗ៥​នាក់​ទៀត បាន​រង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​តែ​ពុល​សត្វ​គីង្គក់ ក្រោយ​ពី​ពួក​គេ​បាន​ចាប់ រួច​ក៏​នាំ​គ្នា​ដុត​ហូប​ពេល​ដែល​ឪពុក​ម្ដាយ​មិន​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​សៀ​ល…

ខេត្តកំពង់ឆ្នាំង ៖ កុមារ​អាយុ​១​ឆ្នាំ​៨​ខែ​ម្នាក់​បាន​បាត់បង់​ជីវិត និង​កុមារ​តូច​ៗ៥​នាក់​ទៀត បាន​រង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​តែ​ពុល​សត្វ​គីង្គក់ ក្រោយ​ពី​ពួក​គេ​បាន​ចាប់ រួច​ក៏​នាំ​គ្នា​ដុត​ហូប​ពេល​ដែល​ឪពុក​ម្ដាយ​មិន​នៅផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​សៀ​ល ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្នៅ ឃុំ​ច្រេស ស្រុក​កំពង់​ត្រឡាច ។

តាម​ការ​បញ្ជាក់​ពី​នគរបាល​មូលដ្ឋាន​បានដឹង​ថា កុមា​រា​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ដោយសារ​តែ​ពុល​សត្វ​គីង្គក់​នោះ​មានឈ្មោះ ឃិ​ត បូ​រ៉ា អាយុ​១​ឆ្នាំ​៨​ខែ មាន​ឪពុក​ឈ្មោះ សុខ ឃូ​ឡា និង​ម្ដាយ​ឈ្មោះ អាន សា​រិ​ន ។ ចំណែក​ក្មេង​រង​គ្រោះ​៥​នាក់​ទៀត​មាន ៖ ១-​កុមា​រា ត្រុ​ង វាសនា អាយុ​៥​ឆ្នាំ, ២-​កុមា​រា ឃ​ត​ត ពិសិដ្ឋ អាយុ​៧​ឆ្នាំ​, ៣-​កុម​រា វី សុ​ផា​រិ​ទ្ធ អាយុ​៧​ឆ្នាំ​, ៤-​កុមារី សល់ មីនា អាយុ​៨​ឆ្នាំ និង​៥-​កុមា​រា ឃិ​ត ពៅ អាយុ​៤​ឆ្នាំ​។ កុមារ​តូច​ៗ​ទាំងអស់​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ខណៈ​ពេល​ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​បាន​ធ្វើការ​នៅ​រោងចក្រ​អស់ ចំណែក​ជីដូន​ជីតា​ក៏​នាំ​គ្នា​ទៅ​វត្ត ហើយ​ពួក​គេ​ក្មេង​ៗ​ក៏​បាន​នាំ​គ្នា​ដើរទៅ​វាលស្រែ ក៏​នាំ​គ្នា​ចាប់​បាន​សត្វ​គីង្គក់ រួច​យក​មក​អាំង​ហូប​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃរសៀល​បន្តិច ទើប​បណ្ដាល​ឲ្យ​ពុល ស្រប​ពេល​ដែល​ជីដូន​ត្រឡប់​មក​ពី​វត្ត​វិញ ហើយ​ក៏​ឃើញ​ចៅ​មាន​អាកា​រៈ​ពុល​បែប​នេះ ក៏​នាំ​គ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់ត្រឡាច​។ ប៉ុន្តែ​ដោយសារ​សភាព​ធ្ងន់​ពេក ទើប​បណ្ដាល​ឲ្យ​កុមា​រា​ឃិ​ត បូ​រ៉ា បាន​បាត់បង់​ជីវិត​តែ​ម្តង ។

បើ​តាម​ការ​បញ្ជាក់​របស់​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស បាន​ឲ្យ​ដឹង​ថា បើសិនជា​ពុល​ភ្លាម​ៗ ហើយ​ដឹក​ទៅ​សង្គ្រោះ គ្រូពេទ្យ​ប្រហែលជា​អាច​នឹង​ជួយ​ទាន់ ប៉ុន្តែ​តាំងពី​ព្រឹក​រហូត​ដល់​រសៀល ទើប​អាណាព្យាបាល ជា​ពិសេស​ជីដូន​ដែល​មក​ពី​វត្ត​វិញ​បានដឹង ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ប៉ុន្តែ​អ្វី​ៗ​វា​ហួសពេល​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ