សមត្ថកិច្ច៖ ជនដែលសម្ល.ាប់​ស្រី​ស្អាត​​មិន​មែន​ជាជន​​បរទេស​ឡើយ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច៖ ជនដែលសម្ល.ាប់​ស្រី​ស្អាត​​មិន​មែន​ជាជន​​បរទេស​ឡើយ​

1 ខែ មុន
  • Banteay Meanchey

ខេត្ត​បន្ទាយ​មានជ័យ ៖ គិតដល់​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​៤ មីនា នេះ​ សមត្ថកិច្ច​បញ្ជាក់​ថា​នៅ​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ(ឃាតករ​) ​ក្នុង​ករណី​ឃាតកម្ម​សម្លា.ប់​នារី​កាស៊ីណូ​​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅឡើយ​ទេ ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ​ហើយ​ចំពោះ​​ជនសង្ស័យ​ខាងលើ…

ខេត្ត​បន្ទាយ​មានជ័យ ៖ គិតដល់​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​៤ មីនា នេះ​ សមត្ថកិច្ច​បញ្ជាក់​ថា​នៅ​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ(ឃាតករ​) ​ក្នុង​ករណី​ឃាតកម្ម​សម្លា.ប់​នារី​កាស៊ីណូ​​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅឡើយ​ទេ ។

Picture

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ​ហើយ​ចំពោះ​​ជនសង្ស័យ​ខាងលើ គឺជា​ជនជាតិ​ខ្មែរ​​ មិន​មែន​ជា​ជន​​បរទេស ​ដូច​ដែលគេ​នាំ​គ្នា​យក​ទៅ​បង្ហោះ​តាម​បណ្តាញសង្គមនោះ​ឡើយ ។ យ៉ាងណា​ក៏ដោយ ជននោះកំពុងតាមប្រមាញ់​ចាប់ខ្លួនហើយ ។

សូមរំលឹកថា ៖ ត្រឹម​ម៉ោង​៥​ល្ងាច​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ស​ម្លា​.​ប់​នារី​បុគ្គលិក​កាស៊ីណូ នៅឡើយ​!

Picture

សូមរំលឹកទៀតថា លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តបាន​បញ្ជាក់​ច្បាស់​ថា ពេល​នេះ សមត្ថកិច្ច​នៅ​ពុំ​ទាន់​ចាប់​បាន​ជនសង្ស័យ​ករណី​ឃា​.​ត​កម្ម​ស​ម្លា​.​ប់​នារី​បុ​គ្គ​លិ​គ​កាស៊ីណូ​ម្នាក់​ក្នុង​បន្ទប់​ជួល​នោះ នៅឡើយ​ទេ រហូត​មក​ដល់​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​០៣ មីនា ២០២១ ​។

ករណី​ឃា​.​ត​កម្ម​ខាងលើ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នារី​រង​គ្រោះ​ដេក​ស្លា​.​ប់ និង​បង្ក​ភ្ញាក់ផ្អើល​ឡើង​នា​យប់​ថ្ងៃ​ទី​២ មីនា ២០២១ នៅ​ក្នុង​បន្ទប់​លេខ​៥ ជាន់​ទី​១ នៃ​បន្ទប់​ជួល​មួយ​កន្លែង ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

Picture

នារី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ហួ​ន ស្រី អាយុ​២៣​ឆ្នាំ ធ្វើការ​នៅ​ផ្នែក​អន​ឡាញ ក្នុង​កាស៊ីណូ​មួយ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ព័ត៌មានបន្ថែម កោះសន្តិភាព​នឹង​មានផ្សាយជូនបន្តទៀត ។

Picture
Picture
Picture