ត្រឹម​ម៉ោង​៥​ល្ងាច​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ស​ម្លា​.​ប់​នារី​បុគ្គលិក​កាស៊ីណូ នៅឡើយ​! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រឹម​ម៉ោង​៥​ល្ងាច​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ស​ម្លា​.​ប់​នារី​បុគ្គលិក​កាស៊ីណូ នៅឡើយ​!

1 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ច្បាស់​ថា ពេល​នេះ សមត្ថកិច្ច​នៅ​ពុំ​ទាន់​ចាប់​បាន​ជនសង្ស័យ​ករណី​ឃា​.​ត​កម្ម​ស​ម្លា​.​ប់​នារី​បុ​គ្គ​លិ​គ​កាស៊ីណូ​ម្នាក់​ក្នុង​បន្ទប់​ជួល​នោះ នៅឡើយ​ទេ រហូត​មក​ដល់​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​០៣ មីនា ២០២១​នេះ ។

ករណី​ឃា​.​ត​កម្ម​ខាងលើ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នារី​រង​គ្រោះ​ដេក​ស្លា​.​ប់ និង​បង្ក​ភ្ញាក់ផ្អើល​ឡើង​នា​យប់​ថ្ងៃ​ទី​២ មីនា ២០២១ នៅ​ក្នុង​បន្ទប់​លេខ​៥ ជាន់​ទី​១ នៃ​បន្ទប់​ជួល​មួយ​កន្លែង ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

នារី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ហួ​ន ស្រី អាយុ​២៣​ឆ្នាំ ធ្វើការ​នៅ​ផ្នែក​អន​ឡាញ ក្នុង​កាស៊ីណូ​មួយ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ខាង​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ រួម​និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ផង​នោះ បាន​ធ្វើ​កោសល្យវិច័យ​លើ​សព​នារី​បុគ្គលិក​កាស៊ីណូ រក​ឃើញ​ថា នារី​រង​គ្រោះ ពុំ​ត្រូវ​បាន​ជន​ដៃដល់​រំ​លោ​.​ភ​នៅឡើយ​ទេ ប៉ុន្តែ​នាងរង​របួស​ហើម​មុខ និង​ដេក​ទាំង​អាក្រា​.​ត​កាយ​ដោយ​សង្ស័យ​ថា អាច​ខាង​ស្រី​មិន​ព្រម​ធ្វើ​តាម ទើប​ជន​ដៃដល់​ចាក់​ស​ម្លា​.​ប់​. និង​ប្លន់​យក​អស់​គ្រឿងអលង្ការ ជាប់​នឹង​ខ្លួន​នាង​តែ​ម្តង ។

លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​នេះ លោក​មាន​តម្រុយ​ពី​ជនសង្ស័យ ពេល​នេះ​កម្លាំង​ជំនាញ​កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន​ហើយ កម្លាំង​ជំនាញ​ព្រហ្ម​កំពុង​តាម​ប្រ​ម៉ា​ញ់​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ។

បើ​តាម​ប្រភព​ពី​មិត្តភក្តិ​ស្រី​ម្នាក់​ដែល​រស់នៅ​ក្នុង​បន្ទប់​ជាមួយ​នារី​រង​គ្រោះ បានឱ្យ​កោះសន្តិភាព​ដឹង​ថា មុន​កើតហេតុ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១ ជន​រង​គ្រោះ បាន​ជូន​ខ្លួន ពី​បន្ទប់​ស្នាក់​នៅ ទៅ​កន្លែងធ្វើការ​ដូច​សព្វមួយដង ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ មិនដឹង​ថា នាង​បន្ត​ទៅ​ណា​នោះ​ទេ លុះ​ព្រលប់​ថ្ងៃ​ដដែល ពេល​ខ្លួន​វិល​ត្រឡប់​ពី​ធ្វើការ​វិញ ឃើញ​ទ្វារ​បន្ទប់​ជាប់ គ​ន្លិះ​ពី​ខាងក្នុង ហើយ​ព្យាយាម​គោះ​ទ្វារ ហៅ​ជា​ច្រើន​ដង មិន​មានការ​ឆ្លើយ​តប ទើប​ប្រាប់​ម្ចាស់ផ្ទះ និង​គេឯង​ឲ្យ​ទៅ​ជួយ​មើល ពេល​ចាក់សោរ​បើកទ្វារ​ទើប​ភ្ញាក់ផ្អើល​ឡើង ឃើញ​នាង​ដេក​ស្លា​.​ប់​ក្នុង​ថ្លុកឈាម និង​អា​.​ក្រា​ត​កាយ ហើយ​ម្ចាស់ផ្ទះ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ។

ភ្លាម​ៗ សមត្ថកិច្ច​ជំនាញ មាន​នគរបាល​, អាវុធហត្ថ និង​គ្រូពេទ្យ​ជំនាញ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ខេត្តបន្ទាយមានជ័យ ដឹកនាំ​សម្របសម្រួល​ដោយ​លោក​លឹ​ម​ប៊ុ​ន​សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ដល់​កន្លែង​កើតហេតុ បើក​ការ​ស៊ើប​អ​ង្តេ​ត ដោយ​ហ៊ុំ​ព័ទ្ធ​ខ្សែ​សុវត្ថិភាព មិន​ឲ្យ​អ្នក​គ្មាន​ភារកិច្ច​ចេញចូល​ទីនោះ​ឡើង ៕

Picture
Picture
Picture
Picture
Picture
Picture