អ្នកបើកបរត្រាក់ទ័រ ពីរនាក់ និងត្រាក់ទ័រ ២គ្រឿង ត្រូវបាន​ឃាត់ យកទៅអប់រំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកបើកបរត្រាក់ទ័រ ពីរនាក់ និងត្រាក់ទ័រ ២គ្រឿង ត្រូវបាន​ឃាត់ យកទៅអប់រំ

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប៖ ប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលក្រុងសៀមរាប បានចាត់តាំងឱ្យ​លោក ហាយ យង់ ប្រធានការិយាល័យសាធារណៈការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ:…

ខេត្តសៀមរាប៖ ប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលក្រុងសៀមរាប បានចាត់តាំងឱ្យ​លោក ហាយ យង់ ប្រធានការិយាល័យសាធារណៈការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ: ដឹកនាំកម្លាំងចម្រុះ ចុះល្បាតត្រង់ចំណុចប៉ែកខាង​ក្រោមឃ្លាំងទឹកទំនប់ ៧៨ ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបានប្រទះឃើញអ្នកបើកបរ​ត្រាក់ទ័រ ចំនួន ០២ គ្រឿង កំពុង​ភ្ជួររាស់លើដីក្នុងបរិវេណឃ្លាំងទឹក។ ប្រជាពលរដ្ឋ បាន​តវ៉ា ជំទាស់នឹងការភ្ជួររាស់ដី ដែលជាសម្បត្តិសាធារណៈនោះ។​

ភ្លាមៗកម្លាំងចម្រុះ បានធ្វើការឃាត់​ខ្លួនតៃកុង ម្នាក់​ ព្រមទាំងត្រាក់ទ័រ ០១គ្រឿង។ ចំណែក០១គ្រឿងទៀត បានបើករត់គេច តែត្រូវបានប្រជាពលរដ្ឋ និង​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដេញតាម ឃាត់ខ្លួនបាន នៅចំណុចជិតវត្តចេត្តី ស្ថិតក្នុងសង្កាត់សំបួរ បានត្រាក់​ទ័រ ០១គ្រឿង និងអ្នកបើកបរម្នាក់ទៀត។

ហេតុការណ៍ចុះឃាត់ត្រាក់ទ័រ និងអ្នកបើកបរនោះ បានធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោក ហាយ យង់ ប្រធានការិ​យាល័យសាធារណៈការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ: បានប្រាប់ថា ដោយមានការសហការគ្នាល្អ ទើបកម្លាំងយើង បាន​ឃាត់ត្រាក់ទ័រ និងអ្នកបើកបរចំនួន ២នាក់ ប្រគល់ឱ្យមន្ត្រីជំនាញ យកមក​អប់រំ និង​ធ្វើកិច្ចសន្យា ឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែក​វត្ថុតាង​ត្រាក់ទ័រ ត្រូវផាកពិន័យ តាមអន្តរកាល ស្តីពី ផលប៉ះពាល់បរិស្ថាន។

 បច្ចុប្បន្នអ្នកបើកបរត្រាក់ទ័រទាំងពីរនាក់ព្រមទាំងត្រាក់ទ័រ០២គ្រឿងត្រូវបានខាងរដ្ឋបាលសង្កាត់ស្វាយដង្គំនាំយកទៅសាកសួរនិងធ្វើការអប់រំ ឱ្យត្រឡប់ទៅផ្ទះវិញ។ រីឯ វត្ថុតាង ត្រាក់ទ័រ០២គ្រឿង ត្រូវបានមន្ត្រីជំនាញធ្វើការផាកពិន័យទៅតាមអន្តរកាល ស្តីពីផលប៉ះពាល់បរិស្ថាន ដោយសារតែភ្ជួររាស់ដី ក្នុងបរិវេណឃ្លាំងទឹក ដែលជា​ទ្រព្យ​សម្បត្តិសាធារណៈរបស់រដ្ឋ៕ ដោយ៖ ច័ន្ទ រស្មី

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture