ជនជាតិ​ចិន​បើករថយន្ត​បុក​ខឿន​ពុះ​ចែកផ្លូវ សំណាងល្អ​មិន​បង្ក​របួស​ដល់​អ្នក​ដទៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​បើករថយន្ត​បុក​ខឿន​ពុះ​ចែកផ្លូវ សំណាងល្អ​មិន​បង្ក​របួស​ដល់​អ្នក​ដទៃ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា​ក្នុង​ស្ថានភាព​លឿន​ហើយ​គេច​ពី​រថយន្ត​កុង​ទ័​រ​នឺ​ក៏​ជ្រុល​បុក​នឹង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​ដាច់​កាឡេ​កង់​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អាធា​ត្រ ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​២០០៤ ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម…


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា​ក្នុង​ស្ថានភាព​លឿន​ហើយ​គេច​ពី​រថយន្ត​កុង​ទ័​រ​នឺ​ក៏​ជ្រុល​បុក​នឹង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​ដាច់​កាឡេ​កង់​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អាធា​ត្រ ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​២០០៤ ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

Picture

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​បុរស​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-0586 ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ដោយសារ​តែ​មាន​រថយន្ត​កុង​ទ័​រ​នឺ​មួយ​គ្រឿង​នៅ​ពីមុខ​ហើយ​ពេល​នោះ​ដែល​រថយន្ត​បង្ក​ជនជាតិ​ចិន​បើក​មក​ឆ្វេង​ដៃ​គេច​ពី​រថយន្ត​កុង​ទ័​រ​នឺ​ក៏​ជ្រុល​ចង្កូត​មក​បុក​នឹង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ស៊ី​ណា​រង​ការ​ខូចខាត​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង។

Picture

រីឯ​ខឿន​ផ្លូវ​វិញ​គឺ​បែកបាក់​តិចតួច​តែ​ប៉ុណ្ណោះ​។ សំណាងល្អ​ហើយ​ដែល​មិន​មាន​អ្នក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បង្ក​ទៅ​ដល់​អ្នក​ដទៃ​គ្រាន់តែ​ខូចខាត​រថយន្ត​ខ្លួនឯង​។ បន្ទាប់​ពី​កើតហេតុ​រួច​រថយន្ត​បង្ក​ជនជាតិ​ចិន​ក៏​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​រួច​ក៏​បាន​ហៅ​តំណាង​ឲ្យ​មក​ជួយ​មើល​រថយន្ត​របស់​គាត់​។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ​រួច​ពិនិត្យ​មើលទៅ​ឃើញ​ថា​មិន​មាន​ខូចខាត​អី​ធ្ងន់ធ្ងរ​ក៏​ព្រម​ឲ្យ​រថយន្ត​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ដើម្បី​បញ្ចប់រឿង​តែ​ម្តង​៕ ដោយ ៖ យឹ​ម ឈឿ​ន