រាជរដ្ឋាភិបាល កំណត់យក​ថ្ងៃទី៥មិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាល កំណត់យក​ថ្ងៃទី៥មិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច កំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើស​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥…

រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច កំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើស​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ ន

សេចក្តីសម្រេចនេះ ចុះហត្ថលេខា ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានគេផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ​។

សូមរម្លឹកថា កម្ពុជា បានចាប់ផ្ដើមការបោះឆ្នោតជ្រើសរើស​សមាជិកក្រុមប្រឹក្សា​ឃុំសង្កាត់ ជាលើកដំបូង កាលពីឆ្នាំ២០០២។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើឡើងជាសកល ដោយមានប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​ រៀងរាល់ ៥ឆ្នាំម្តង៕

Picture
Picture
Picture