កសិផលធ្លាក់ថ្លៃពីមួយទៅមួយ អស់​ពីបន្លែ ស៊ុត ត្រី ឥឡូវដល់​អំពៅ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កសិផលធ្លាក់ថ្លៃពីមួយទៅមួយ អស់​ពីបន្លែ ស៊ុត ត្រី ឥឡូវដល់​អំពៅ !

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ សម្រាប់ការធ្លាក់ថ្លៃអំពៅកសិករនៅខេត្តកណ្តាល ឃុំព្រែកអំបិលស្រុកស្អាង ឲ្យដឹងថា អំពៅត្រូវឈ្នួញឲ្យតម្លៃមួយគុម្ព ១ពាន់រៀលទៅ ២ពាន់រៀលប៉ុណ្ណោះ ។ ការឲ្យតម្លៃ​នេះអាស្រ័យ…

រាជធានីភ្នំពេញ ៖ សម្រាប់ការធ្លាក់ថ្លៃអំពៅកសិករនៅខេត្តកណ្តាល ឃុំព្រែកអំបិលស្រុកស្អាង ឲ្យដឹងថា អំពៅត្រូវឈ្នួញឲ្យតម្លៃមួយគុម្ព ១ពាន់រៀលទៅ ២ពាន់រៀលប៉ុណ្ណោះ ។ ការឲ្យតម្លៃ​នេះអាស្រ័យ ទៅលើគុណភាពអំពៅថែមទៀត ។ អំពៅដែលមានដើមល្អ ខៀវទើប​អាចលក់​បានតម្លៃ ២ពាន់រៀលក្នុងមួយគុម្ព ។ នៅមុនពេល​ធ្លាក់ថ្លៃនេះអំពៅ​មួយ​ពុម្ពថ្លៃពី ២៥០០ ទៅ ៣០០០រៀល ។

Picture

ការធ្លាក់ធ្លាក់អំពៅពលរដ្ឋបានបន្ទោសទៅលើកូវីដ ១៩ ដែរ ។ កូវីដធ្វើឲ្យឈ្មួញទម្លាក់​ថ្លៃអំពៅរបស់គាត់ ។ អំពៅធ្លាក់ថ្លៃបានធ្វើឲ្យកសិកខាតបង់ ពីព្រោះដំាអំពៅបច្ចុប្បន្ននេះ ក៍ប្រើជី ប្រើថ្នាំ និងត្រូវការស្រោចទឹកដែលកសិករត្រូចំណាយថវិកាទិញ​ប្រេង​សំាងផងដែរ ។

លោក ជឿន កសិករម្នាក់កសិករម្នាក់ក្នុងចំណោមអ្នកដែលខាតបង់ថវិកា​ដោយសារ​អំពៅធ្លាក់ថ្លៃ ពោលទំាងទឹកមុខក្រៀមក្រំក្នុងសម្តីដើមថា «គេដើរទិញតម្លៃ ១ពាន់​រៀល​ឬជាង ១ពាន់រៀលក្នុងគុម្ព ហើយអំពៅដែលល្អ ខៀវទុកបានយូរគេឲ្យ ២ពាន់រៀល ។ប៉ុន្តែភាគច្រើនឈ្នួញឲ្យតម្លៃតែ ១ពាន់រៀលប៉ុណ្ណោះ» ។

Picture

សូមជម្រាបថា អំពៅគេទុកគិតជាគុម្ព ។ មួយគុម្ពមានអំពៅពី ៣ទៅ ៥ដើម ។ អំពៅ ថោក​ប៉ុន្តែការដំាអំពៅបានចំណាយទុនច្រើន ។ បើតាមករសិករ ថាក្នុងមួយចម្ការពួកគាត់​បានប្រើដើមទុនច្រើនលានរៀល សម្រាប់ទិញពូជ  ទិញជី  បាញ់ថ្នាំសម្លាប់សត្វល្អិត ទិញសាំងបូមទឹក ជាដើម ​។

Picture

បើតាមកសិករ ជឿន ដែលដំាអំពៅច្រើនឆ្នាំមកហើយនោះថា ជាទូទៅកសិករនៅក្នុង​មូលដ្ឋាន​របស់គាត់ អាចលក់បាន ៤ ទៅ ៥លានរៀលពេលមួយរដូវ ប៉ុន្តែឆ្នាំនេះទំនងមិន​បានទេ ។ លោកជឿនថា ពលរដ្ឋជាច្រើនបារម្ភពីប្រាក់ដែលត្រូវសងទៅចិនថ្លៃជី ថ្លៃពូជ ជាដើមនោះ ។

Picture

សូមជម្រាបថា ការត្អូញត្អែររបស់កសិករបានធ្លាក់មកបន្តបន្ទាប់ នៅក្នុងពេលមានវិបត្តិ​កូវីដ ​១៩ នេះ កសិផល​ជាច្រើនថា កសិផលពួកគាតបានចុះថោក ។ នៅគេចំាថានៅមុន​នេះ កសិករអ្នកចិញ្ចឹមត្រី ចិញ្ចឹមទា និងមាន់ ថាស៊ុតទា ស៊ុនមាន់ រួមទំាងសាច់មាន់​ផងបាន​ធ្លាក់​ថ្លៃ ។ ប៉ុន្មានខែកសិករថា ស៊ុតបានធ្លាក់មកនៅក្រោម ​៤០០រៀល​ក្នុងគ្រាប់ ។ ចំណែកសាច់មាន់លក់បានតែ ១ម៉ឺនក្នុងមួយគីឡូក្រាម ។ ក្រោយមកទៀត​កសិករ បានត្អូញពីស្វាយគ្មានទីផ្សារ ចំ​ណែក​ម្ទេសក៍មានកសិករ​ថាចុះថោកដែរ ហើយអ្វីដែលកំពុងកើតមាននាពេលនេះ គឺត្រីដែលកសិករចិញ្ចឹមក៍ធ្លាក់ថ្លៃដែរ ។ ដូច្នេះទំនងមិនខុសទេបើគេនិយាយថាកូវីដ ១៩ កំពុងធ្វើឲ្យកសិផលចុះថោក ហើយកសិករថ្ងូរគ្រប់កន្លែងនោះ ៕