ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មួយ​ចំនួន​បំពាន​វិធាន​សុខាភិបាល ​ខណៈ​ខេត្ត​ព្រះ​សី​ហនុ​អ្នក​កើត​កូ​វី​ដ​-១៩ ​ដល់​៦២​នាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខណៈ​តួលេខ​នៃ​អ្នក​កើត​កូ​វី​ដ​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បាន​កើនឡើង​ដល់៦២​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ នេះ​ក៏​ដោយ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​លើក​ឡើង​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ខណៈ​តួលេខ​នៃ​អ្នក​កើត​កូ​វី​ដ​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បាន​កើនឡើង​ដល់៦២​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ នេះ​ក៏​ដោយ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​លើក​ឡើង​ថា នៅ​មាន​បងប្អូន​មួយ​ចំនួន​តួច​នៅ​តែ​បន្ត​ជួបជុំ​គ្នា​ច្រើន​ លើស​ពី​ការ​កំណត់​របស់​ក្រសួងសុខាភិបាល​នៅ​តាម​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ទាន​ផ្សេង និង​ពិធី​ខួបកំណើត​ជាដើម ។

ជាក់ស្តែង​ការ​ឆ្លង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​នោះ គឺ​មាន​ជនជាតិ​ខ្មែរ​កាន់តែ​ច្រើន​ត្រូវ​បាន​រក​ឃើញ​ថា​កើត​កូ​វី​ដ​-១៩ ។ ជាក់ស្តែង យោង​តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី ៣ ខែមីនា នេះ​គឺ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍​២០ កុម្ភៈ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន ១០ នាក់ ក្នុង​នោះ​៩​នាក់​ជា​ជនជាតិ​ខ្មែរ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា «​បន្ថែម​ពីលើ​នេះ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធារណៈ ឬ​ចូល​ទិញ​ទំនិញ​តាម​ផ្ទះ ឬ​តាម​ផ្សារ​ដោយ​មិន​មាន​ពាក់​ម៉ាស​នៅឡើយ »​។

យោង​តាម​សេចក្តី​អំពាវនាវ​លើក​ទី ៥ របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី ២ ខែមីនា បាន​បន្ត​ថា «​សកម្មភាព​ទាំងនេះ ងាយ​បង្ក​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​មាន​ទំហំ​ធំ​ទៅ​ៗ ហើយ​អាច​ឈាន​ដល់​ការ​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ​ទៅ​ក្នុង​សហគមន៍ ដែល​នាំ​ឲ្យ​ពិបាក​ក្នុ​ងា​ការ​គ្រប់គ្រង​» ។

ដោយ​សង្កេត​ឃើញ​ថា​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍​២០​កុម្ភៈ​នៅ​មាន​ចំនួន​ច្រើន ហើយ​ពលរដ្ឋ​មួយ​ចំនួន​បន្ត​ធ្វេសប្រហែស មានៈ​ជួបជុំ​គ្នា​ច្រើន​លើស​កំណត់ និង​ខ្លះ​មិន​បាន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ និង​តាម​ផ្សារ​នោះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ស្នើ​សុំ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ស្នើ​សុំ​បងប្អូន​ថា «​សូម​ពន្យា​ពេល​នៃ​ការ​រៀបចំ​ពិធី​នានា​ក្នុង​ដំណាក់កាល​នេះ បើសិនជា​ករណី​មិន​ចាំបាច់​» តែបើ​ក្នុង​ករណី​ចាំបាច់​ខានមិនបាន ចំពោះ​ពិធី​រៀបចំ​នីមួយ​ៗ​ត្រូវ​កាត់​បន្ថយ​ចំនួន​មនុស្ស ត្រូវ​រៀបចំ​ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ ម៉ាស៊ីន​វាស់​កម្តៅ និង​រៀបចំ​ពាក់​ម៉ាស​សម្រាប់​ភ្ញៀវ និង​មាន​រៀបចំ​អាល់កុល ឬ​ជែ​ល ដើម្បី​ភ្ញៀវ​បាន​លាងដៃ​មុន​ចូល​ទីតាំង​លក់ដូរ​របស់​ខ្លួន ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ស្នើ​បន្ត​ថា «​សូម​ប​ឈ្ឈប់​ការ​ជួបជុំ​គ្នា​នៅ​ទីកន្លែង​ប្រមូលផ្តុំ​ច្រើន​កុះករ​ក្នុង​ករណី​មិន​ចាំបាច់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ