ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​មី​យ៉ា​ន់​ម៉ា ៖ លោក Paing Takhon ចេញ​មុខ​អំពាវនាវ​ឲ្យ​គេ​ជួយ​ប្រទេស​របស់​គាត់

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ថ្មី​ៗ​នេះ លោក Paing Takhon​ តារាសម្តែងនិងជាតារាម៉ូដែលដ៏ល្បីឈ្មោះនិងប្រទេសមីយ៉ាន់ម៉ា បានចេញមុខ​អំពាវនាវដល់​មហាជននិងអន្តរជាតិ ឱ្យ​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា តា​យ​រយៈ​ការ​ជួយ​ផ្សព្វផ្សាយ​នូវ​រឿង​ពិតប្រាកដ​…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ថ្មី​ៗ​នេះ លោក Paing Takhon​ តារាសម្តែងនិងជាតារាម៉ូដែលដ៏ល្បីឈ្មោះនិងប្រទេសមីយ៉ាន់ម៉ា បានចេញមុខ​អំពាវនាវដល់​មហាជននិងអន្តរជាតិ ឱ្យ​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា តា​យ​រយៈ​ការ​ជួយ​ផ្សព្វផ្សាយ​នូវ​រឿង​ពិតប្រាកដ​ ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​លោក ក្រោយ​ការ​ធ្វើ​រដ្ឋប្រហា​រទំលាក់​លោកស្រី អ៊ុ​ង​សាង ស៊ូ​ជី កាលពី​ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១​មក​ ។

ការ​អំពាវនាវ​របស់បុរសសង្ហាសាច់ដុំមាំធំៗនេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​បណ្តាញ​សង្គម Instagram របស់​លោក Paing Takho ​បន្ទាប់​ពី​លោក​ក៏​បាន​ចូលរួម​ធ្វើ​បាតុកម្ម​តវ៉ា ប្រឆាំង​របប​យោធា​ដែលកំពុងគ្រប់គ្រងប្រទេសម៉យ៉ាន់ម៉ាតាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​។

លោក Paing Takho​ដែល​ជា​តារា​សម្តែង​និង​តារា​ម៉ូ​ឌែ​ល ដែល​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​សរសេរ​ថា ជូន​ចំពោះ មិត្ត​ជាទី​ស្រឡាញ់​ទាំងអស់​ដែល​នៅ​ជុំវិញ​ពិភព លោក​ថា «​ខ្ញុំ​សូម​ការ​ស្នើ​សុំ​ជំនួយ​ពី​អ្នក​ទាំងអស់​គ្នា​។ សូមអ្នក​ទាំងអស់​គ្នា​ប្រាប់​និង​ចែករំលែក​ព័ត៌មាន​ពិត​ទៅ​កាន់​ពិភពលោក ប្រសិនបើ​ក្នុង​ប្រទេស​របស់ខ្ញុំ​ត្រូវ​បាន​កាត់​ផ្តាច់​នូវ​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត​ទូ​ទាំង​ប្រទេស​នោះ​។ ប្រទេស​របស់​យើង មី​យ៉ា​ន់​ម៉ា មិន​មាន​សុវត្ថិភាព​ទៀត​ទេ​។ យើង​តែងតែមាន​ក្តី​បារម្ភ​ជា​និច្ចកាល រៀង​រាល់​រាត្រី​ដែល​អ្វីមួយ​អាច​កើតឡើង​បាន​គ្រប់ពេល ព្រោះ​ខណៈ​ដែល​យើង​មិន​មាន​មេដឹកនាំ​ល្អ​ម្នាក់​។ យើង​ធ្លាប់​មាន​ក្តី​សង្ឃឹម​ទៅ​លើ​វីរៈនារី​របស់​យើង គឺ​លោកស្រី អ៊ុ​ង​សាង ស៊ូ​ជី ប៉ុន្តែ​គាត់​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ពួក​យោធា​មី​យ៉ា​ន់​ម៉ា ដែល​ពួក​គេ​នេះ​បាន​ធ្វើ​រដ្ឋប្រហា កាលពី​ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១​មក​» ។


លោកបានបន្តថា «ពួក​យើង​មិន​អាច​គេង និង​មាន​អារម្មណ៍​ថា​មិន​មាន​សុវត្ថិភាព​ដូច​មុន​ទៀត​ទេ ពីព្រោះ​ពួក​យោធា បាន​ដោះ​លែង​អ្នកទោស ដើម្បី​មក​បៀតបៀន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដូច​ជា​ការ​ដុត​ភ្លើង វាយ​បំបែក​និង​កំទេច​ផ្ទះ​នៅ​ពេល​រាត្រី មាន​ខ្លះ​ទៀត​បាន​ដាក់​ថ្នាំ​បំពុល​ក្នុង​ទឹក​សម្រាប់ទទួលទាន ​។ ប្រជាជន​មី​ម៉ា​ន់​ម៉ា មិន​មាន​សុវត្ថិភាព​ដូច​មុន​នោះ​ទេ ពួក​យើង​មិន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នៅ​ពេល​យប់​ផង​ដែរ​។ សូ​ម្បី​តែ​ប៉ូ​លី​ស និង​យោធា គឺ​កំពុង​ធ្វើ​ទុក​បុក​ម្នេញ ទៅ​លើ​ប្រជាជន​មី​យ៉ា​ន់​ម៉ា និង​ពួក​យើង​អាច​នឹង​បាត់បង់​ក្តី​សង្ឃឹម​ផង​ដែរ​។ ខ្ញុំ​មិន​នឹក​ស្មានថា ពួក​គេ​អាច​ធ្វើ​បែប​នេះ​ដាក់​ប្រជាជន​ខ្លួនឯង​នោះ​ទេ​។ វា​បាន​ធ្វើ​ឱ្យ​បេះដូង​របស់ខ្ញុំ​ខ្ទេចខ្ទាំ​ខ្លាំង​» ។


លោក​បាន​សំណូមពរ ថា​សូម​ជួយ​ចែករំលែក​ជាមួយនឹង​ការ​ដាក់ hashtag of (What is happening in Myanmar) ដើម្បី​ព័ត៌មាន​ទាំងនេះ​បាន​ដល់​មេដឹកនាំ​អ្នក​គ្រប់​គ្នា​។ យើង​ពិតជា​ត្រូវការ​ការ​ជួយ​និង​ប្រតិកម្ម​ភ្លាម​ៗ ពី​មេដឹកនាំ​នៃ​ប្រទេស​អ្នក​គ្រប់​គ្នា​។
លោក​បន្ថែម​ថា ៖ «​ការ​ជួយ​របស់​អ្នក​គឺ​មិនមែន​ត្រឹមតែ​ជួយ​ខ្ញុំ​នោះ​ទេ គឺ​ជួយ​ដល់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ទូ​ទាំង​ប្រទេស​។ សូម​ជួយ​សង្គ្រោះ​ប្រទេស​មី​យ៉ា​ន់​ម៉ា នេះ​ជា​ការ​អង្វរករ​របស់ខ្ញុំ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្មី​ៗ​នេះ​បាន​លេចលឺ​ដំណឹង​ថា​លោក Paing Takho​បាន​បាត់​ខ្លួន ក្រោយ​គ្រួសារ​របស់​លោក​បាន​ប្រកាស​ស្វែងរក​ដំ​ណឺង​លោក​។ ខាង​គ្រួសារ​របស់​លោក​បាន​ប្រកាស ឱ្យ​មហាជន​ជួយ​ប្រាប់​ពី​ដំណឹង​របស់​លោក​ផង ប្រសិនជា​មាន​នរណា​ម្នាក់​បានដឹង​ថា គាត់​នៅ​ទីណា​។ ការ​ស្វែងរក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​បាន​បាត់​ការ​ទាក់ទង​កាលពី​ម្សិលមិញ​៕

អត្ថបទសរសេរ ដោយ