ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​តេស្ត​កូ​វី​ដ១៩ កម្មករ​រោងចក្រ Y&W Garment ជាង​៧០០​នាក់ «​អវិជ្ជមាន​ទាំងអស់​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣ មីនា​ឆ្នាំ​២០២១​នេះ​ថា លទ្ធផល​តេស្ត​រក​វីរុស​កូ​វី​ដ​-១៩ នៃ​កម្មករ​រោងចក្រ​កាត់ដេរ Y&W Garment នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣ មីនា​ឆ្នាំ​២០២១​នេះ​ថា លទ្ធផល​តេស្ត​រក​វីរុស​កូ​វី​ដ​-១៩ នៃ​កម្មករ​រោងចក្រ​កាត់ដេរ Y&W Garment នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៧០០ នាក់​បាន​ចេញ​លទ្ធផល​ហើយ គឺ «​អវិជ្ជមាន​ទាំងអស់​» ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​កម្មករ​ចំនួន​៧១៦​នាក់​ដែល​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយ​ស្ត្រី​អាយុ​៤៨​ឆ្នាំ​កម្មករ​បំរើ​ការងារ​រោងចក្រ Y.W នៅ​ព្រែក​ជ្រៃ​ដែល​គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩​គឺ​អវិជ្ជមាន​ទាំងអស់​» ។

សូម​បញ្ជាក់​ថា ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​ក្រសួងសុខាភិបាល​និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​កំពុង​ចុះ​យក​សំណាក​កម្មករ​ជា​ច្រើន​នាក់​នៅ​រោងចក្រ​មួយ​កន្លែង​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២ ខែមីនា​ម្សិលមិញ​នេះ បន្ទាប់​ពី​រក​ឃើញ​ស្ត្រី​ជា​កម្មការិនី​ម្នាក់ ឆ្លង​កូ​វី​ដ​១៩​នៅ​រោងចក្រ​កាត់ដេរ «Y&W» នៅ​ខណ្ឌដង្កោ ។

សូម​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី ៣ មីនា ២០២១ យើងរ​0​ក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៣៤ នាក់ (​ករណី​ឆ្លង​សហ​គម​ន៌​នៅ​ភ្នំពេញ​: ២២​នាក់ ក្រុង​ព្រះ​សីហ​ន​: ១០​នាក់ ខេត្តស្វាយរៀង ២​នាក់​) និង​មាន​ជា​សះស្បើយ ៤​នាក់ ។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩​សរុប កើន ៨៧៨ នាក់ និង ចំនួន​សំរាក​ពេទ្យកើនឡើង​ដល់ ៣៩៦ នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប ៤៨២ នាក់ និង​ករណី​ស្លាប់ «​គ្មាន​» ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍ និង​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​អំពាវ​ថា «​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជា​និច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ