ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាប​ភិក្ខុ​មាន​ន័យ​ដូច​ម្តេច ?

3 ឆ្នាំ មុន

បាប​ភិក្ខុ​ប្រែ​ថា ភិក្ខុ​ប្រព្រឹត្ត​អាក្រក់ ឬ​ភិក្ខុ​អាក្រក់ ភិក្ខុ​បាប គឺ​ភិក្ខុ​ហ៊ាន​ធ្វើ ហ៊ាន​ប្រព្រឹត្ត​រឿង​អាក្រក់​ៗ​ទាំងឡាយ​ដោយ​ឥត​ញញើត​នឹង​ធម៌​វិន័យ​របស់​អ្នកបួស​អ្វី​បន្តិច​ឡើយ ។ នៅ​ក្នុង​អត្ថបទ​របស់​ព្រះ​មហា​ស៊ឹ​ម សានិ​ត ព្រះ​អង្គ​បាន​សរសេរ​វាយប្រហារ​អ្នកបួស​ពួក​ខ្លះ​ដែល​តែងតែ​ប្រព្រឹត្ត​រំលោភ​បំពាន​ធម៌​វិន័យ​មាន​ដូច​ជា​:…

បាប​ភិក្ខុ​ប្រែ​ថា ភិក្ខុ​ប្រព្រឹត្ត​អាក្រក់ ឬ​ភិក្ខុ​អាក្រក់ ភិក្ខុ​បាប គឺ​ភិក្ខុ​ហ៊ាន​ធ្វើ ហ៊ាន​ប្រព្រឹត្ត​រឿង​អាក្រក់​ៗ​ទាំងឡាយ​ដោយ​ឥត​ញញើត​នឹង​ធម៌​វិន័យ​របស់​អ្នកបួស​អ្វី​បន្តិច​ឡើយ ។

នៅ​ក្នុង​អត្ថបទ​របស់​ព្រះ​មហា​ស៊ឹ​ម សានិ​ត ព្រះ​អង្គ​បាន​សរសេរ​វាយប្រហារ​អ្នកបួស​ពួក​ខ្លះ​ដែល​តែងតែ​ប្រព្រឹត្ត​រំលោភ​បំពាន​ធម៌​វិន័យ​មាន​ដូច​ជា​:

១-​អ្នកបួស​ទាំងនោះ​តែង ប្រព្រឹត្ត​បំពាន​នូវ​សិក្ខាបទ​បារាជិក​៤​មាន ១-​សេពមេថុនធម្ម ២-​លួច​ទ្រព្យ​អ្នក​ដទៃ ៣-​សម្លាប់​មនុស្ស និង​៤-​ពោល​អួត​គុណវិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន ។

២- ពោល​ពាក្យភូតភរ បំភ្លៃ​ការណ៍​ពិត មួលបង្កាច់ ចាក់​សម្លាប់ សម្អុយ​កិត្តិយស​-​កេរ្ដិ៍ឈ្មោះ​អ្នក​ដទៃ បំផ្លើស ញុះញង់ បំភ្លៃ​ធម៌​ព្រះពុទ្ធ ។

៣- ដឹកនាំ​មនុស្ស​ឱ្យ​ដើរ​ផ្លូវខុស ទាំង​បព្វជិត​និង​គ្រហស្ថ​ប្រព្រឹត្ត​ចាក​ផ្លូវ​សុចរិត ។
៣- មាន​ទំនោរ និង​ចិត្តគំនិត​ចង់​ប្រព្រឹត្ត​កន្លង​នូវ​ច្បាប់​អាណាចក្រ បំពាន​វិន័យ​សាសនា វិន័យ​ស្ថាប័ន​សង្ឃ ។

៤- មាន​ប្រក្រតី​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​១០ ឬ​សីលធម៌ និង​ចតុប្បារិសុទ្ធិសីល ឬ​សិក្ខាបទ​ក្នុង​បាតិមោក្ខ​សំវរ​សីល ឬ​សីល​-​សិក្ខាបទ​ទាំង ១៥៤​មាត្រា​នៅ​ក្នុង​ពុទ្ធ​វិន័យ ឬ​វិនយ​ប្បញ្ញត្តិ​នៅ​ក្នុង​ពុទ្ធសាសនា ។

ព្រះ​មហា​បាន​បន្ថែម​ថា បាប​ភិក្ខុ​ទាំងនោះ​តែងតែមាន​អាកប្បកិរិយា និង​ឥរិយាបថ​មិនល្អ មិន​សមរម្យ​ចំពោះ​ជីវិត​មនុស្ស​និង​សង្គម​ជា​រឿយ​ៗ​ដោយ​មិន​ខ្លាច​បាបកម្ម​ឡើយ ។

ទោះជា​យ៉ាងណា ព្រះ​អង្គ​ក៏​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​វត្ត​អារាម ឬ​ទីកន្លែង​ដែល​អ្នកបួស​ទាំងនោះ​នៅ​អាស្រ័យ​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ