ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដី​ស្នេហា​តែង​កើតឡើង​ដោយ​ហេ​តុ​​២​យ៉ាង

3 ឆ្នាំ មុន

រឿង​ស្នេហា​រវាង​កំលោះ​និង​ក្រមុំ​រមែង​កើត​ឡើងជា​ធម្មតា​ព្រោះ​ជា​និស្ស័យ​របស់​សត្វ​សោយ​កាម តែ​សេចក្តី​ស្រឡាញ់​របស់​ពូក​គេ​មិនមែន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រាសចាក​ហេតុ​និង​ផល​នោះ​ឡើយ ។ នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​សម្តែង​អំពី​សេចក្តី​ស្នេហា​ដូច្នេះ​ថា សេចក្ដី​ស្នេហា​នោះ​តែង​កើតឡើង​ដោយហេតុ​២​យ៉ាង​គឺ ១-​ដោយ​ការ​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​ក្នុង​ពេល​មុន គឺ​កាលពី​អតីតជាតិ​-​ជាតិ​មុន លុះដល់​ជាតិ​នេះ​គ្រាន់តែ​ឃើញ​គ្នា​ភ្លាម​ហាក់ដូចជា​ធ្លាប់​ស្គាល់​មាន​និស្ស័យ​ញុំាង​ចិត្ត​ប្រតិព័ទ្ធ​ឱ្យ​កើតឡើង​ភ្លាម ដែល​លោក​ហៅ​ថា…

រឿង​ស្នេហា​រវាង​កំលោះ​និង​ក្រមុំ​រមែង​កើត​ឡើងជា​ធម្មតា​ព្រោះ​ជា​និស្ស័យ​របស់​សត្វ​សោយ​កាម តែ​សេចក្តី​ស្រឡាញ់​របស់​ពូក​គេ​មិនមែន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រាសចាក​ហេតុ​និង​ផល​នោះ​ឡើយ ។

នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​សម្តែង​អំពី​សេចក្តី​ស្នេហា​ដូច្នេះ​ថា សេចក្ដី​ស្នេហា​នោះ​តែង​កើតឡើង​ដោយហេតុ​២​យ៉ាង​គឺ ១-​ដោយ​ការ​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​ក្នុង​ពេល​មុន គឺ​កាលពី​អតីតជាតិ​-​ជាតិ​មុន លុះដល់​ជាតិ​នេះ​គ្រាន់តែ​ឃើញ​គ្នា​ភ្លាម​ហាក់ដូចជា​ធ្លាប់​ស្គាល់​មាន​និស្ស័យ​ញុំាង​ចិត្ត​ប្រតិព័ទ្ធ​ឱ្យ​កើតឡើង​ភ្លាម ដែល​លោក​ហៅ​ថា បុព្វេសន្និវាស និង​២-​ដោយ​ការ​ជួយ​ជ្រោមជ្រែង​គ្នា​ក្នុង​បច្ចុប្បន្ន ឃើញ​មុខ​គ្នា​រាល់ថ្ងៃ​ក៏​កើត​ចិត្ត​ស្នេហា ដែល​លោក​ហៅ​ថា​បច្ចុប្បន្ន​សន្និវាស ។

ហេតុនេះ​មាន​ឧបមា​ដូច​លំចង់ ឬ​បទុម​ជាតិ​តែង​ដុះ​ក្នុង​ទឹក​ព្រោះ​អាស្រ័យ​ហេតុ​២​យ៉ាង​គឺ ទឹក និង​ភក់​ក៏​ដូច្នោះ​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ