ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក.ក្រោយពេល​ឡាន២គ្រឿង​បុក​គ្នា​​ពេញ​ទំហឹង​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​​ ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​ក្នុង​ផ្លូវ​ខ្វែង​ទិស ​បណ្ដាល​ឲ្យ​ស្ត្រី​ជា​អ្នកបើកបរ​ម្នាក់​បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ ចំណែក​រថយន្ត​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​លើ​ផ្លូវ​មួយ​គ្រឿង​ទៀត​បាន​ខ្ទេច​មួយ​កំណាត់​មុខ​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៤និង៤៥នាទីរសៀល​ថ្ងៃ​ទី០១ មីនា…

ខេត្តកំពង់ឆ្នាំង​​ ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​ក្នុង​ផ្លូវ​ខ្វែង​ទិស ​បណ្ដាល​ឲ្យ​ស្ត្រី​ជា​អ្នកបើកបរ​ម្នាក់​បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ ចំណែក​រថយន្ត​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​លើ​ផ្លូវ​មួយ​គ្រឿង​ទៀត​បាន​ខ្ទេច​មួយ​កំណាត់​មុខ​ ។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៤និង៤៥នាទីរសៀល​ថ្ងៃ​ទី០១ មីនា នៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​៤​ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជ័យ ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស ។​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ទឹកផុស បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​សៀមរាប 3A2286 បើកបរ​ដោយ​បុរស​ឈ្មោះ សា វី​ន អាយុ 39 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រោល ឃុំ​កេ​សី ស្រុក​សង្កែ​ខេត្តបាត់ដំបង បាន​បើក​ដឹក​បន្លែ​ក្នុង​ដំណើរ​ពី​ជើង ទៅ​ត្បូង ។

ពេលមក​ដល់​ចំណុច​កើតហេតុ ​ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡិន​ឌ័​រ​ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ​ភ្នំពេញ 2au 63 16 ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច​ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ ម៉​ម សុភា​អាយុ 32 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ បណ្ដាល​ឱ្យ​រង​របួស​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​អភិវឌ្ឍន៍ ។​

ចំណែក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បាន​ក្រឡាប់​លើ​ទ្រូងផ្លូវ​ ព្រោះតែ​ការ​ព្យាយាម​គេច​ពី​គ្រោះថ្នាក់ ចំណែក​រថយន្ត​ហា​យ​ឡិន​ឌ័​រតិច​មួយ​កំណាត់​ខាង​មុខ ។ ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​បាន​យក​រថយន្ត​ទាំង2គ្រឿង​ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ