ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ម្នាក់​ទៀត​បាត់​បង់ជីវិត​នៅ​មន្ទី​ពេទ្យ​ដោយ​ជម្ងឺ​ហើម​សួត​ក្រោយ​ត្រឡប់​ពី​ប្រទេស​ថៃ​បាន​៤​ថ្ងៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ទៀត ហើយ​ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយ​ជម្ងឺ​ហើម​សួត ក្រោយ​ត្រឡប់​ពី​ប្រទេស​ថៃ​បាន​៤​ថ្ងៃ​ស្លាប់ កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ខេត្ត រឺ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ទៀត ហើយ​ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយ​ជម្ងឺ​ហើម​សួត ក្រោយ​ត្រឡប់​ពី​ប្រទេស​ថៃ​បាន​៤​ថ្ងៃ​ស្លាប់ កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ខេត្ត រឺ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី ។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១​ថា ៖ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ជា​បុរស អាយុ​២៥​ឆ្នាំ មាន​លំនៅ​ដ្ឋា​ន​ភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ រឺ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ ដោយ​ជម្ងឺ​ហើម​សួត​ខ្សោយ​ត​ម្រោ​ង​នោម​ដំណាក់​ការ​ចុង​ក្រោយ ។

តាម​សេចក្តី​បញ្ជាក់​ថា ៖ បុរស​ជា​ពលករ​ដែល​ស្លាប់​ក្រោយ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​តាម​ច្រក​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ ហើយ​មាន​អាកា​រៈ​ខ្សោយ​ខ្លាំង​ពិបាក​ដកដង្ហើម ដង្ហក់​ខ្លាំង មិន​អាច​ដើរ​បាន ហើយ​ភ្លាម​ៗ​ក្រុមការងារ​ច​ត្តា​ឡី​ស័ក បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ម៉ា​ឡៃ​សន្តិភាព​ស្រុក​ម៉ា​ឡៃ ។

ដោយ​អាកា​រៈ​ជម្ងឺ​សភាព​ធ្ងន់ធ្ងរ​ទើប​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ម៉ា​ឡៃ​សន្តិភាព​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ខេត្តបន្ទាយមានជ័យ ហៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី ដល់​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល ហើយ​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​សង្គ្រោះ​ដោយ​ពិនិត្យ និង​ព្យ​បាល​យ៉ាង​យកចិត្តទុកដាក់ តែ​អាកា​រៈ​អ្នកជម្ងឺ​មាន​សភាព​ធ្ងន់ធ្ងរ ទើប​បណ្តាល​ស្លាប់​នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១​នៅ​មន្ទី​ពេទ្យ​ខេត្តបន្ទាយមានជ័យ​ហៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី​។

ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​បុរស​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់ គឺ​គ្រូពេទ្យ​បាន​ខិតខំ​យកចិត្តទុកដាក់​ពិនិត្យ​ព្យាបាល​អស់ពី​លទ្ធភាព ហើយ​អ្នកជម្ងឺ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ដោយ​ជម្ងឺ​ហើម​សួត​ពិបាក​ដកដង្ហើម ខ្សោយ​ត​ម្រោ​ង​នោម​ដំណាក់កាល​ចុង​ក្រោយ ដែល​មាន​ប្រវត្តិ​ជក់បារី ផឹកស្រា ទើប​បណ្តាល​បណ្តាល​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ