ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​កំពុង​ដេក​ឈឺ​ក្នុង​ខ្ទម​កំសត់​ ហើយ​ក៏​កំពុងដង្ហោយ​រក​​ការ​សង្គ្រោះ​ជីវិត

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖​ លោក​អ៊ំ រាជរៀម អាយុ៦៥​ឆ្នាំ រស់នៅ​ភូមិក​ញ្ជ័​រ ឃុំ​ក​ញ្ជ័​រ ស្រុក​ឆ្លូង ខេត្តក្រចេះ រស់នៅ​តែ​ម្នាក់ឯង…

ខេត្តក្រចេះ ៖​ លោក​អ៊ំ រាជរៀម អាយុ៦៥​ឆ្នាំ រស់នៅ​ភូមិក​ញ្ជ័​រ ឃុំ​ក​ញ្ជ័​រ ស្រុក​ឆ្លូង ខេត្តក្រចេះ រស់នៅ​តែ​ម្នាក់ឯង មាន​ជំងឺ​ប្រចាំ​កាយ​ដេក​ឈឺ​ស្ដូកស្ដឹង​ក្នុង​ខ្ទម​កំសត់ កំពុង​ដង្ហោយ​ស្វែងរក​ជំនួយ​មនុស្ស​​ធម៌​ពី​សប្បុរសជន ​។

លោកស្រី ជា ប៉ុណ្ណា​រី មេឃុំ​ក​ញ្ជ័​របាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា លោក​អ៊ំ រាជ រៀម មាន​ទីលំនៅ ដូ​ប​បាន​រៀបរាប់​ខាងលើ ។ សព្វថ្ងៃ រស់នៅ​ម្នាក់ឯង គ្មាន​ទីពឹង គ្មាន​ផ្ទះសម្បែង គ្មាន​ដីធ្លី រស់នៅ​ដោយ​អា​ស្រាយ​អ្នក​ជិតខាង ដោយ​បាន​សង់​ខ្ទម​ឱ្យ​ស្នាក់​នៅ​លើ​ដី​របស់​អ្នកស្រុក ។

លោកស្រី មេឃុំ បាន​បន្ត​ថា ពី​មុន​មក រូប​គាត់​ធ្លាប់​មាន​កូនចៅ​ដែរ ប៉ុន្តែ​កន្លង​ផុត​ទៅ​ជា​ច្រើន​ឆ្នាំ មិនដឹង​ថា កូន​ៗ​របស់​គាត់​រស់នៅ​ទីណា ហើយ​បាត់​ដំណឹង​សូន្យឈឹង ។ ពេល​ដែល​ឈឺ​ថ្កាត់​ម្តង​ៗ គឺ​បាន​អ្នក​ជិតខាង​ជួយ​យកអាសារ និង​បាន​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគបរិភោគ បាយ សម្លរ ជាដើម ។

ជាក់ស្តែង សព្វ​ថ្ងៃនេះ ស្ថានភាព​សុខភាព លោក​អ៊ំ រាជ រៀម កំពុង​ដេក​ឈឺ​ដុនដាប​ខ្លាំង ដេក​ក្រោក​មិន​រួច ដើរ​មិនកើត គ្មាន​លុយ​ព្យាបាល​ជំងឺ គ្មាន​កូនចៅ​នៅ​ក្បែរ​ចាំ​ថែរក្សា ។ លោក​ស្រី បន្ថែម​ថា ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន កន្លង​មក លោកស្រី​បាន​ស្វែងរក​សុំ​ជំនួយ​ពី​កាក​បាត​ក្រហម​កម្ពុជា សាខា​ខេត្តក្រចេះ មន្ទីរ​សង្គមកិច្ច​ខេត្ត និង​សប្បុរសជន​នានា ដើម្បី​ជួយ​ឧបត្ថម្ភ ជួយ​សង្គ្រោះ​ដល់​រូប​គាត់​ផង​ដែរ ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០២១​នេះ កាក​បាទ​ក្រហម​កម្ពុជា សាខា​ខេត្តក្រចេះ មន្ទីរ​សង្គមកិច្ច​ខេត្ត និង​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ក​ញ្ជ័​រ បាន​នាំ​យក​សម្ភារៈ​ប្រើប្រាស់គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​ ប្រគល់​ជូន​ដល់​លោក​អ៊ំ រាជ រៀម ផង​ដែរ ជា​ការ​ឆ្លើយ​តប​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក្តី សង្ឃឹមថា មាន​សប្បុរសជន​ជា​ច្រើន​ជួយ​ឧបត្ថម្ភ​អំណោយ​មនុស្សធម៌​បន្ត​ដល់​រូប​គាត់ ដើម្បី​ព្យាបាល​ជំងឺ ក៏​ដូច​ជា​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ