ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​ជា​ច្រើន​រយ​នាក់​ដែល​គេ​ចាប់​ពង្រត់់ ​ត្រូវ​បាន​ដោះ​លែង

3 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ សិស្ស​ស្រី​វ័យ​ជំទង់ច្រើន​រយ​នាក់​ដែល​ត្រូវ​គេ​ចាប់ពង្រត់​កាលពី​ថ្ងៃ​ទី២៦ កុម្ភៈ​កន្លង​ទៅ ពី​កន្លែង​ស្នាក់​នៅ​សិក្សា​របស់​ពួក​គេ​នៅ JANGEBE ភាគ​ពាយ័ព្យ​នី​ហ្សេ​រី​យ៉ា ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​រួច​នា​ព្រឹក​ថ្ងៃ​ទី​២​ ខែមីនា ត្រូវ​បា​នប​ញ្ចូ​ន​មក​កាន់​ទីតាំង​រដ្ឋាភិបាល​រដ្ឋZAMFARA…

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ សិស្ស​ស្រី​វ័យ​ជំទង់ច្រើន​រយ​នាក់​ដែល​ត្រូវ​គេ​ចាប់ពង្រត់​កាលពី​ថ្ងៃ​ទី២៦ កុម្ភៈ​កន្លង​ទៅ ពី​កន្លែង​ស្នាក់​នៅ​សិក្សា​របស់​ពួក​គេ​នៅ JANGEBE ភាគ​ពាយ័ព្យ​នី​ហ្សេ​រី​យ៉ា ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​រួច​នា​ព្រឹក​ថ្ងៃ​ទី​២​ ខែមីនា ត្រូវ​បា​នប​ញ្ចូ​ន​មក​កាន់​ទីតាំង​រដ្ឋាភិបាល​រដ្ឋ
ZAMFARA ។ នេះ​ជា​ការ​អះអាង​ប្រាប់ AFP របស់​អភិបាល​រដ្ឋ​នេះ​លោក BELLO MATA
WALLE ។

អភិបាល​រដ្ឋ​នោះ​ដែល​មក​ជួប​ផ្ទាល់​ជាមួយ​សិស្ស​ស្រី​ត្រូវ​ដោះ​លែង​បន្ត​ថា ខ្ញុំ​មាន​ក្ដី​រីករាយ ប្រកាស​​ថា ក្មេង​ស្រី​ទាំង​អស់នោះ​ត្រូវ​បាន​ដោះ​លែង ។ ពួក​នាង​ពេល​នេះ​ទើប​មក​ដល់ទី​តាំង​របស់​រដ្ឋាភិបាល​និង​មាន​សុខភាព​ល្អ ។ ចំនួន​សិស្ស​ស្រី​ដែល​ចាប់ពង្រត់​ពីសា​លា​មួយ​មាន​ចំនួន
២៧៩​នាក់​បាន​មក​ដល់ទី​នេះ​ហើយ​នៅ​ជាមួយ​យើង ។ យើង​សូម​អរ​ព្រះ​គុណ​ចំពោះ​ព្រះ​អា​ឡាហ៍ ។

អាជ្ញាធរ​ពី​ដំបូង​រាយការណ៍​ពី​យុវនារី​៣១៧​នាក់ ដែល​ត្រូវ​ចាប់ពង្រត់​ក្រោយ​ការ​វាយប្រហារ
កន្លែង​ស្នាក់​នៅ​សិក្សា​របស់​ពួក​គេ ក្នុង​រដ្ឋ ZAMFARA កាលពី​យប់​ថៃ្ង​ទី​២៥ មក​២៦ កុម្ភៈ ដោយ​​ពួក​ជនប្រដាប់អាវុធ ។ ការ​វាយប្រហារ​លើ​សាលា​រៀន​ក្នុង​តំបន់​នោះ​មានការ​កើនឡើង ។

នោះ​ជា​ការ​វាយប្រហារ​លើក​ទី​៤​ហើយ លើ​បណ្ដា​សាលា​រៀន​មិន​ដល់​៣​ខែ​ផង នៅ​ភាគ​ពាយ័ព្យ​នី​ហ្សេរី​យ៉ា ដែល​នៅ​ទីនោះ​មាន​ក្រុម​ឧក្រិដ្ឋជន​ជា​ច្រើន​ក្រុម​ហៅ​ក្រុម​ពួក​ចោរព្រៃ ដែល​តែង​បង្កើន​​ការ​ប្លន់​សត្វពាហនៈ និង​អនុវត្ត​ការ​ចាប់ពង្រត់​ទាមទារ​យក​ប្រាក់​លោះ​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ