ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​និង​ភរិយា​ចាក់​ស្ងាត់​ៗ​វ៉ាក់​សាំង​​​​កូ​វី​ដ ​តាំងពី​មិន​ទាន់​​ចេញពី​សេត​វិមាន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជា​កាយវិការ​មួយ​ដែលប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក​មិន​ចេញ​ការ​​ប្រកាសប្រាប់​ឲ្យ​គេ​ដឹង​ជា​សាធារណៈថា លោក​និង​ភរិយា​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ។ តែ​មនុស្ស​នៅ​ជុំវិញ​លោក​អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃ​ទី​១ មីនា…

សហរដ្ឋអាមេរិក ៖ ជា​កាយវិការ​មួយ​ដែលប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក​មិន​ចេញ​ការ​​ប្រកាសប្រាប់​ឲ្យ​គេ​ដឹង​ជា​សាធារណៈថា លោក​និង​ភរិយា​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ។

តែ​មនុស្ស​នៅ​ជុំវិញ​លោក​អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃ​ទី​១ មីនា ថា លោក​ដូ​ណា​ល់ ត្រាំ និង​ភរិយា​លោកស្រី​មី​ឡា​នី​ញ៉ា បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ រួច​ហើយ​តាំង​ពី​អ្នក​ទាំង​២​មិន​ទាន់​ចាក​ចេញពី​សេត​វិមាន​មក​ម្ល៉េះ ។

ពុំ​មានការ​បញ្ជាក់​ក្រៅពី​នោះ​ទៀត​ឡើយ ។​ផ្ទុយ​ទៅ​វិញ​ប្រធានាធិបតី​ថ្មី លោក​ចូ បៃ​ដិ​ន បាន​ចាក់​វ៉ាក់សាំង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​លោក​ចូល​ក្នុង​សេត​​វិមាន ខណៈ​លោក​ដូ​ណា​ល់​ត្រាំ មិន​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ថា លោក​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ។

កាលពី​ថៃ្ង​ទី​២៨ កុម្ភៈ ក្នុង​សុន្ទរកថា​លើក​ដំបូង​ចាប់តាំងពី​លោក​ចាក​ចេញពី​សេត​វិមាន​មក លោក​​ត្រាំ​វាយតម្លៃ​ថា គ្រប់​គ្នា​ត្រូវ​តែ​ទៅ​ចាក់​វ៉ា​ក់​សាំង ។ សេចក្ដីថ្លែងការណ៍​បែប​នោះ​របស់​លោក ធ្វើ​ឡើង​ពេល​អ្នកគាំទ្រ​លោក​មួយ​ចំនួន​នៅ​តែ​មានការ​រារែក​ក្នុង​ការ​ចាក់​វ៉ាក់សាំង ។

ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​កាលពីដើម​ខែតុលា លោក​ត្រាំ​ធ្លាប់​ចូល​មន្ទីរពេទ្យ​ព្យាបាល​ជំ​ងឹ​នោះ​អស់​ច្រើន​ថ្ងៃ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ