វាក់​អើ​បាវ​១កណ្តាលផ្លូវក្រោមដី ​ក៏​​ក្រឡាប់​បោកផ្ទប់ជញ្ជាំង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាក់​អើ​បាវ​១កណ្តាលផ្លូវក្រោមដី ​ក៏​​ក្រឡាប់​បោកផ្ទប់ជញ្ជាំង​

1 ខែ មុន
  • Phnom Penh

​រាជធានីភ្នំពេញ ៖ ​រថយន្ត​មួយ​គ្រឿងសង្ស័យ​​បើក​បរ​ក្នុងល្បឿនលឿន លុះ​ឃើញ​បាវ​សំរាម​នៅ​កណ្តាលផ្លូវ​ក្រោមដី​ ក៏​វាក់​អើ​ បួង​ចង្កូត​មិន​ទាន់​ក្រឡាប់បោកផ្ទប់ជញ្ជាំងផ្លូវ​​ផ្ងារជើង​ឡើង​លើ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែពុំបណ្តាល​ឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់​ឡើយ ។ ហេតុការណ៍​ខាងលើ​បង្កអោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹក​​ថ្ងៃ​ទី ២​…

​រាជធានីភ្នំពេញ ៖ ​រថយន្ត​មួយ​គ្រឿងសង្ស័យ​​បើក​បរ​ក្នុងល្បឿនលឿន លុះ​ឃើញ​បាវ​សំរាម​នៅ​កណ្តាលផ្លូវ​ក្រោមដី​ ក៏​វាក់​អើ​ បួង​ចង្កូត​មិន​ទាន់​ក្រឡាប់បោកផ្ទប់ជញ្ជាំងផ្លូវ​​ផ្ងារជើង​ឡើង​លើ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែពុំបណ្តាល​ឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់​ឡើយ ។

ហេតុការណ៍​ខាងលើ​បង្កអោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹក​​ថ្ងៃ​ទី ២​ ខែ​មី​នា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ផ្លូវ​ក្រោមដី ក្រោម​​ស្ពាន​អាកាស​វ​ង្វ​ង់​មូល​ចោម​ចៅ ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

រថយន្ត​មួយគ្រឿង​ខាងលើ ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AU-6908 ​​អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ និង​អ្នក​រួម​ដំណើរ​ចំនួន​៣នាក់ទៀត​មិនស្គាល់អត្តសញ្ញាណនោះទេ​។

តាម​ប្រភព​ព័ត៌មាន​ពី​​​អ្នកបើកបរ​​រថយន្ត​​​មួយគ្រឿង​ខាងលើ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​គោលបំណង​ឆ្ពោះទៅ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ លុះ​បើក​តាម​ផ្លូវ​ក្រោមដីក្រោម​​ស្ពានអាកាស​ ​ក៏​ស្រាប់តែ​វាក់​អើ​នឹងបាវ​សំរាម​នៅ​កណ្តាលផ្លូវ បណ្តាល​អោយ​ជាន់​ហ្វ្រាំង​មិនជា​ប់ក៏​រេ​ចង្កូត​បោក​ទៅ​នឹង​ជញ្ជាំងផ្លូវ​ក្រោម​ដី​​ផ្នែក​ខាងឆ្វេង ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​ម្តង ។

តាម​ប្រភព​​​ដដែល​បាន​បន្ត​ទៀត​ថា​ ​នៅក្នុងហេតុការណ៍​​ខាងលើនោះដែរ រូបគាត់​ ​និង​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត​មិន​មាន​រង​របួស​ធ្ងន់ធ្ងរអ្វី​​ទេ ។ ន្ទាប់​មក​ក៏​ស្រាប់តែ​មានកំ​លាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ​ រួច​​ទាក់ទង​ទៅ​ផ្នែក​ជំនាញដែរ​ ​ប៉ុន្តែ​ដោយសារ​ឃើញ​មិនមាន​ការ​ខូចខាត ​និង​មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិសាធារណៈ ទើប​កំលាំង​នគរបាល​ប៉ុស្តិ៍ បានអោយ​​ម្ចាស់​ស្ទូច​​យក​រថយន្ត​នោះ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

Picture
Picture
Picture