ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ! ក្រុម​គ្រួសារ​សព​ឧក្រិដ្ឋជន​ម្នាក់​ទៀត​ហើយ​ដែល​ជា​ជន​ទី​៣ បាន​មក​ទទួល​សព​កូន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច ក្រុម​គ្រួសារ​សព​ឧក្រិដ្ឋជន​ម្នាក់​ទៀត​បាន​មក​ទទួលយក​សព​កូន​ទៅ​ធ្វើបុណ្យ ខណៈ​សព​២​នាក់ ដែល​បាន​ស្គាល់​អត្តសញ្ញាណ​បូជា​ជា​បន្តបន្ទាប់​រួច​ហើយ ។ សព​ជនសង្ស័យ​ដែល​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នេះ គឺជា​ជន​ទី​៣​ហើយ មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច ក្រុម​គ្រួសារ​សព​ឧក្រិដ្ឋជន​ម្នាក់​ទៀត​បាន​មក​ទទួលយក​សព​កូន​ទៅ​ធ្វើបុណ្យ ខណៈ​សព​២​នាក់ ដែល​បាន​ស្គាល់​អត្តសញ្ញាណ​បូជា​ជា​បន្តបន្ទាប់​រួច​ហើយ ។

សព​ជនសង្ស័យ​ដែល​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នេះ គឺជា​ជន​ទី​៣​ហើយ មានឈ្មោះ ម៉ូ​វ ផានិត អាយុ​២៣​ឆ្នាំ​មុខរបរ​ជាង​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្រោយ​វត្ត​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ​ស្រុក​កង​ពិសី ខេត្ត​កំពង់​ស្ពី ។
ពេល​នេះ​យើង​បាន​ស្គាល់​អត្តសញ្ញាណ​សព​ឧក្រិដ្ឋជន​ម្នាក់​ទៀត​ហើយ ដែល​ជា​ជន​ទី​៣ ដែល​ត្រូវ​បាន​ឪពុក​ម្តា​យមក​យក​នៅ​វត្ត​ទឹកថ្លា​ហើយ ។ ម្តាយ​ឪពុក​គ្រាន់តែ​ឃើញ​សព​កូន​ភ្លាម​ក៏​បាន​យំសោក​យ៉ាង​ខ្លាំង ហើយ​គាត់​និយាយ​ថា នឹង​រៀបចំ​បូជាសព​នៅ​វត្ត​នេះ ហើយ​យក​ធាតុ​ទៅ​ផ្ទះ​ធ្វើបុណ្យ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​២​នាក់ ត្រូវ​បាន​លោកតា​អាចារ្យ​បាន​បូជាសព​រួច​ហើយ ក្នុង​នោះ​ឧក្រិដ្ឋជន​ម្នាក់​ឈ្មោះ រី ពិសី គឺ​ត្រូវ​បាន​ក្រុម​គ្រួសារ​បូជាសព​រួច​ហើយ ប៉ុន្តែ​នៅ​ជន​ទី​២ អត់​ទាន់​ស្គាល់​អត្តសញ្ញាណ​ហើយ​ត្រូវ​បាន​បូជា តែ​មិន​ទាន់​បាន​រើស​ធាតុ​ឡើយ ហើយ​គ្រោង​នឹង​បូជា​ជន​ទី​៣ ឈ្មោះ ម៉ូ​វ ផានិត​នេះ បន្ត​ទៀត​នេះ បន្ទាប់​ពី​រើស​ធាតុ​ជន​ទី​២ រួច ។

ម្តាយ​ឪពុក​សព​ជន​ទី​៣ បាន​និយាយ​ថា គាត់​ទើបបាន​មើលឃើញ​ក្នុង​បណ្តាញ​សង្គម និង​បានដឹង​ដំណឹង​នៅ​វេលា​ម៉ោង​១១​ព្រឹក​នេះ រួច​ក៏​បាន​ធ្វើ​ដំណើរ​មក​វត្ត​ទឹកថ្លា​តែ​ម្តង ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ថា «​មេជាង​នៅ​កន្លែង​ធ្វើ​ឡាន​បាន​តេ​ទៅ​គាត់​ថា អត់​ឃើញ​កូន​របស់​គាត់​ទៅ​ធ្វើការ ទើប​ផ្អើល​ឆោឡោ ពេល​មើល​បណ្តាញ​សង្គម​ទៅ គឺជា​កូន​របស់​ខ្លួន​ដែល​បាន​ស្លាប់ ។


រហូត​មក​ដល់​ម៉ោង​នេះ សព​២​នាក់​បាន​បូជា​រួច​ហើយ ដែល​សព​ទី​១ ឈ្មោះ រី ពិសី ដែល​ក្រុម​គ្រួសារ​មក​ទទួល​តាំងពី​ព្រឹក និង​សព​ទី​២ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ត្រូវ​បាន​លោកតា​អាចារ្យ​កំពុង​បូជា និង​បន្ត​ទៀត​នេះ​ត្រូវ​បាន​បូជាសព​ទី​៣ ដែល​ឪពុក​ម្តា​យមក​ទទួល​ហើយ ។ ចំណែក​សព​ទី​៤ មិន​ទាន់​ឃើញ​មាន​អ្នក​មក​ទទួល​ទេ និង​មិន​ទាន់​បាន​បូជា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ