ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់ខែ​មួយ​មេ​! ធ្វើ​ឲ្យ​សំរាម​មាន​ការ​​កកស្ទះ​នៅ​អូរ​ស្ដេច​មឹក​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ លោក គួ​ច ចំរើន បានឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ក្រុងព្រះសីហនុ ថ្ងៃ​ទី​០១ មីនា…

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ លោក គួ​ច ចំរើន បានឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ក្រុងព្រះសីហនុ ថ្ងៃ​ទី​០១ មីនា ឆ្នាំ​២០២១​នេះ មាន​ភ្លៀង​កក់ខែ​ក្នុង​កម្រិត​ចិត្ត 78.8 ម៉ែត្រ ធ្វើ​ឲ្យ​សំរាម​ហូ​តាម​អូរ​មក​ជាប់​នៅ​ទីតាំង​ចាប់​សំរាម​អូរ​ស្ដេច​មឹក​ច្រើន​គួរសម ដែល​ធ្វើ​អោយ​មានការ​ស្ទះ​ទឹក​តិច​តូច ។

លោក​បន្ត​ថា ប៉ុន្តែ​ភ្លាម​ៗ​នេះ មន្ត្រី​ជំនាញ​បាន​យក​គ្រឿងចក្រ​ទៅ​កាយ​សំរាម និង​សម្រួល​ប្រព័ន្ធ​ផ្លូវទឹក​អោយ​ហូរ​បាន​លឿន​ជា​ធម្មតា​វិញ​ហើយ ។

សូម​បញ្ជាក់​ថា អូរ​ស្តេច​មឹក​នេះ គឺជា​ប្រឡាយ​មេ​ចុង​ក្រោយ បន្ទាប់​ពី​អាង​ចម្រុះ​ទឹក ដែល​ទទួល​រង​ពី​អូរ ឬ​ប្រឡាយ​មេ​ធំ​ៗ​ខាងលើ​ប្រមាណ​៥​ខ្សែ ហើយ​ប្រជាពលរដ្ឋ​តែងតែ​បោះ​សំរាម​ចោល​ចូល​ក្នុង​ប្រឡាយ ដូច្នេះ​អោយ​តែ​មាន​ភ្លៀង​មក​ម្តង​ៗ គឺ​តែងតែមាន​សំរាម​ជា​ប្រចាំ​។

ស្រប​ពេល​នោះ លោក គួ​ច ចំរើន សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អាជីវករ សូម​មេត្តា​ទុកដាក់​សំរាម​អោយ​មាន​របៀបរៀបរយ និង​វេច​ខ្ចប់​អោយ​បាន​ស្រួលបួល​ផង សូមកុំ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ដែល​បង្ក​អោយ​មានការ​លិចលង់ និង​លំបាក់លំបិន​ទាំងអស់​គ្នា ដូចនេះ​សុំ​អោយ​មានការ​ចូលរួម​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ