បញ្ហាបេះដូងបុរសពុំមែនមានរោគសញ្ញាតែម្យ៉ាងបង្ហាញថាបេះដូងមិនស្រួលនោះទេ គឺមានអាការខ្លះទៀតបានឆ្លុះបញ្ចាំងពីស្ថានភាពនៃចង្វាក់បេះដូងដ៏លំបាកក៏មានដែរ តែពេលខ្លះពុំមានលេចចេញនូវអាការក្នុងសរីរាង្គឡើយរហូតដល់ស្ថានការណ៍ចុងក្រោយនៃជំងឺនោះទើបស្តែងចេញតែម្តង ។ នៅត្រង់ចំណុចនេះហើយដែលជាហេតុផលនៃការពិនិត្យសុខភាពជារៀងរាល់ឆ្នាំ។
ខាងក្រោមនេះគឺជារោគសញ្ញាឬអាការនៃបញ្ហាបេះដូងរបស់បុរស៖
ក-ឈឺចុកចាប់ក្នុងទ្រូង ៖ មានហេតុផលមួយចំនួនដែលនៅពីក្រោយបញ្ហាបេះដូងរបស់មនុស្សប្រុសបណ្តាលឲ្យមានការឈឺចុកចាប់ក្នុងដើមទ្រូង។ ភាពធ្ងន់ធ្ងរមួយក្នុងករណីគឺការគាំងបេះដូងហើយកត្តាធ្ងន់ធ្ងរដទៃទៀតគឺតួនៃសរសៃឈាមក្រហមធំដែលជាការបំបែកចេញនៅក្នុងស្រទាប់ដែលហ៊ុមព័ទ្ធបេះដូង។ ចំណែកហេតុផលគ្រោះថ្នាក់កម្រិតស្រាលក្នុងការឈឺដើមទ្រូងចំពោះបុរសជាមួយនឹងបញ្ហាបេះដូងរួមមាន លំហូរឈាមទៅបេះដូងក្នុងបរិមាណមិនគ្រប់គ្រាន់ ធ្វើឲ្យរលាកប្រសិនជាប្លោកនៅជុំវិញបេះដូងគេមើលឃើញថាវាជួបបញ្ហាឬមានជំងឺ(Pericarditis) ។
ខ-សា្ថនភាពដកដង្ហើមមិនស្រួល ៖ អាការដកដង្ហើមមិនស្រួលក៏គេស្គាល់វាថាជាអាការស្ទះផ្លូវដង្ហើម ជានិច្ចកាលតែងកើតឡើងនៅពេលបេះដូងកំពុងជួបបញ្ហា ។ ម្យ៉ាងការលំបាកដកដង្ហើមនេះដែរកើតឡើង ព្រោះតែបេះដូងមិនកំពុងលោតតឹកៗក្នុងលទ្ធផលល្អនោះហើយដែលបណ្តាលឲ្យវត្ថុធាតុរាវកកើតឡើងក្នុងសួត។ ក្នុងដំណាក់កាលដំបូងនៃបញ្ហាបេះដូង ភាពដកដង្ហើមមិនស្រួលបានកើតឡើងត្រឹមតែក្នុងអំឡុងពេលធ្វើលំហាត់ប្រាណប៉ុណ្ណោះ។ ស្របពេលដែលបេះដូងមានបញ្ហាកាន់តែអាក្រក់ទៅៗការដកដង្ហើមមិនស្រួលក៏កើតមានឡើងក្នុងអំឡុងពេលសម្រាកដែរ ព្រោះថាវត្ថុធាតុរាវបានកកើតឡើងនៅនឹងសួតទាំងស្រុង។ប្រសិនអាការនេះកើតឡើងនៅពេលយប់វាត្រូវបានគេស្គាល់ថាជាជំងឺស្ទះផ្លូវដង្ហើមពេលរាត្រី។ជាថ្មីម្តងទៀតនៅពេលដែលបុរសៗអង្គុយនិងដាក់ជើងចុះយោលទៅមក បន្ទាប់មកទំនាញនឹងអនុញ្ញាតឲ្យវត្ថុធាតុរាវបង្វែរមកផ្នែកខាងក្រោមសួតវិញ។ ធ្វើបែបនេះនឹងអាចកាត់បន្ថយនូវលទ្ធភាពលំបាកដកដង្ហើមបានខ្លះ។
គ-ការអស់កម្លាំង ៖ មនុស្សប្រុសដែលមានបញ្ហាបេះដូងអាចមានបទពិសោធន៍ដូចជាការហេវហត់អស់កម្លាំងជាដើម ។ កត្តានេះភាគច្រើនតែងតែកើតឡើងនៅពេលបុរសម្នាក់ជួបបញ្ហាបេះដូងពីព្រោះលំហូរឈាមទៅសាច់ដុំគឺមិនគ្រប់គ្រាន់ឡើយក្នុងអំឡុងពេលនៃការធ្វើសកម្មរបស់រាងកាយ។ ជាងនេះទៅទៀត វាថែមទាំងធ្វើឲ្យបុរសនោះមានអារម្មណ៍ចុះខ្សោយ ឬអស់កម្លាំងធីងធោងតែម្តង ។
ឃ-ដំណើរញ័របេះដូង ៖ ដំណើរនៃអារម្មណ៍ញ័របេះដូងដូចជាការលោតញាប់ឬខ្លាំង ដើរលឿន ឬក៏លោតតឹកៗក្នុងបេះដូងជាដើម។ សញ្ញានេះកើតឡើងចំពោះបុរសដោយសារតែការរំខានឬចលាចលក្នុងចង្វាក់បេះដូងដែលគេស្គាល់វាថាជាអាការបេះដូងលោតខុសចង្វាក់។ ជំងឺនេះដែរគឺវាអាចមិនបង្កអន្តរាយ ឬគំរាមគំហែងដល់អាយុជីវិតឡើយ ។ ចំណែកមូលហេតុសាមញ្ញបំផុតនៃអាការនេះចំពោះបុរសគឺការខ្ជឹប ឬរួញបេះដូងមុនអាយុ ។ ប៉ុន្តែជានិច្ចកាលវាក៏មិនធ្វើឲ្យអន្តរាយអ្វីដែរ៕
ចែករំលែកព័តមាននេះ