ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាលខេត្ត​បើ​ក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​កូ​វី​ដ​នៅថ្ងៃនេះ​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​កំណត់​យក​ថ្ងៃ​ទី​១ ខែ​មីនា ​ឆ្នាំ​២០២១ បើ​ក​យុទ្ធនាការ​លើក​ដំបូង នៃ​ការ​ចាក់​វ៉ាសាំង​បង្កា​រជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​គោលដៅ​ចំនុច​មន្ត្រី​សុខាភិបាល សាលា​មធ្យមសិក្សា​សុខាភិបាល ភូមិ…

ខេត្តស្ទឹងត្រែង​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​កំណត់​យក​ថ្ងៃ​ទី​១ ខែ​មីនា ​ឆ្នាំ​២០២១ បើ​ក​យុទ្ធនាការ​លើក​ដំបូង នៃ​ការ​ចាក់​វ៉ាសាំង​បង្កា​រជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​គោលដៅ​ចំនុច​មន្ត្រី​សុខាភិបាល សាលា​មធ្យមសិក្សា​សុខាភិបាល ភូមិ ភាគ​ស្ទឹង​ត្រែង កងកំលាំង​នគរបាល​ទូ​ទាំង​ខេត្ត​ស្ទឺ​ង​ត្រែង​តាម​ការ​ណែនាំ​ផ្ទាល់​របស់​​​លោក​​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល​។

ការ​ចាក់​វ៉ាក់​សាំងជំងឺ​កូ​វី​ដ​-១៩ ស៊ី​ណូ​ហ្វា​ម ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន លោក​ឧត្តមសេនីយ៍ទោ អូត ស៊ី​វុ​ត្ថា ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ថាៈ​ដោយ​បាន​ទទួលបញ្ជា​ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក​បាន​ដឹកនាំ​កម្លាំង​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដោយ​បាន​បែងចែក​តាម​ផែន ក្នុង​នោះ​មាន​ចំនួន​៧៤​នាក់ ក្នុង​ចំនួន​ជាង​៩០០​នាក់​នៃ​ស្នងការដ្ឋាន ហើយ​ត្រូវ​បាន​បែងចែក​តាម​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១​នេះ រហូត​ដល់​ថ្ងៃ​ទី​១៧​មីនា ដើម្បី​ងាយស្រួល​ដល់​ក្រុម​គ្រូពេទ្យ​ផង​ដែរ ក្នុង​ការ​ចាក់​វ៉ាក់សាំង ក្នុង​នោះ​ដែរ​ក៏​បាន​ចែកវេន​គ្នា តាម​បណ្តារ​អធិការ​ក្រុង​.​ស្រុក ដែល​ត្រូវ​មក​ចាក់​វ៉ាក់សាំង ។

លោកស្នងការ ក៏​បាន​សំណូមពរ​ដល់​កងកម្លាំង ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងអស់ សូម​ឲ្យ​ចូលរួម​ទាំងអស់​គ្នា ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​នូវ​ជម្ងឺ​កូ​វី​ដ​-១៩ ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​មានការ​រីក​រាលដាល ជា​ពិសេស​ក្នុង​សហគមន៍​តែ​ម្តង តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ក៏​ដូច​ជាស​ម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ផង​ដែរ គឺ​៣​ការពារ និង​៣​កុំ ។

ក្នុង​នោះ​ដែរ លោក​វេជ្ជបណ្ឌិត ទ​ន វុ​ទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ប្រយុទ្ធ និង​ជម្ងឺឆ្លង បាន​ឲ្យ​ដឹង​ថា ​ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល ដោយ​រើស​យក​ថ្ងៃ​ទី​០១​មីនា នេះ​ជា​ថ្ងៃ​បើក​យុទ្ធនាការ​នៃ​ការ​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​-១៩ គោលដៅ​ចម្បង​គឺ​ផ្តោត​ទៅ​លើ​មន្ត្រី​សុខាភិបាល មន្ត្រី​សាលា​សុខាភិបាល​ភូមិភាគ និង​កងកម្លាំង​នគរបាល ។ ជំហាន​ដំបូង​នេះ ត្រូវ​ចាក់​វ៉ាក់សាំង ទៅ​ដល់​មន្ត្រី​នគរបាល​ចំនួន​៩៤៣​នាក់ មន្ត្រី​សុខាភិបាល ជាង​៥២០​នាក់ និង​មន្ត្រី​សុខាភិបាល​នៅ​សាលា​ភូមិភាគ សរុប​ទាំងអស់​១៤៤០​នាក់ ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថាៈ​ជំហាន​ដំបូង​នេះ គឺ​ត្រូវ​ផ្តល់​ឲ្យ​ដល់​អ្នក​ស្ម័គ្រចិត្ត ដោយ​មានការ​ផ្តល់​ប្រឹក្សា​ជូន ពី​គ្រូពេទ្យ​ជំនាញ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ។ ហើយ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សុខភាព បើសិន​រក​ឃើញ គឺ​មិន​ត្រូវ​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​នោះ ទេ ។

លោក​វេជ្ជបណ្ឌិត​បញ្ជា​ក់ថាៈ ការ​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​-១៩​នេះ គឺ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​អ្នកមាន​អាយុ​លើស​ពី​៦០​ឆ្នាំ​និង​ក្រោម​អាយុ​១៨​ឆ្នាំ​នោះ​ទេ ជា​ពិសេស​នោះ​គឺ​អ្នកមាន​ជម្ងឺ​រ៉ាំរ៉ៃ ។

សូម​បញ្ជា​ក់ថា ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​នេះ គឺ​ក្នុង​ម្នាក់​ៗ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ចំនួន​២​ដូ​ស ក្នុង​១​ដង​ចាក់​១​ដូ​ស និង​ក្រោយ​១៤​ថ្ងៃ ចាក់​១​ដូ​សទៀត ។ ដោយ​ក្រោយ​ពី​ទទួល​វ៉ាក់សាំង​នេះ​ហើយ ក៏​ត្រូវ​តែ​អនុវត្តន៍​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ក្នុង​នោះ​គឺ​៣​កុំ និង​៣​ការពារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ