ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​​ដណ្ដើម​​រា​ខេត្ត​សម្បូរ​ប្រេង​កាត​​ ឆក់​យក​ជីវិត​មនុស្ស​​យ៉ាងតិច​៥០​នាក់

3 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ការ​ប្រយុទ្ធ​គ្នា​ដើម្បី​ដណ្ដើម​ត្រួតត្រា​ខេត្ត​សម្បូរ​ប្រេងកាត​ម៉ា​រី​ប​យេ​ម៉ែ​ន មាន​សភាព​ខ្លាំងក្លា​រវាង​ពួក​ឧទ្ទាម​ហ៊ូ​ធី​និង​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​ជា​​ច្រើន​នាក់​ក្នុង​១​ថ្ងៃ​ៗ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ជម្លោះ​កើន​កាន់តែ​ខ្លាំង ។ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ យុទ្ធ​ជន​យ៉ាងតិច​៥០នាក់ បាន​ត្រូវ​បាត់​បង់​ជីវិត​​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​ក្លា…

ប្រទេស​យេ​ម៉ែ​ន ៖ ការ​ប្រយុទ្ធ​គ្នា​ដើម្បី​ដណ្ដើម​ត្រួតត្រា​ខេត្ត​សម្បូរ​ប្រេងកាត​ម៉ា​រី​ប​យេ​ម៉ែ​ន មាន​សភាព​ខ្លាំងក្លា​រវាង​ពួក​ឧទ្ទាម​ហ៊ូ​ធី​និង​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​ជា​​ច្រើន​នាក់​ក្នុង​១​ថ្ងៃ​ៗ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ជម្លោះ​កើន​កាន់តែ​ខ្លាំង ។

កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ យុទ្ធ​ជន​យ៉ាងតិច​៥០នាក់ បាន​ត្រូវ​បាត់​បង់​ជីវិត​​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​ក្លា បន្ទាប់​ពី​តុល្យការ​ធ្ងន់​នា​ពេល​មុន​នេះ មាន​អ្នក​​បាត់​បង់​ជីវិត​ដល់​៦០​នាក់​នៅ​ខេត្ត​ម៉ា​រី​ប ខេត្ត​ចុង​ក្រោយត្រួតត្រា​ដោយ​រដ្ឋាភិបាល នា​ភាគ​ខាងជើង​ប្រទេស​នោះ ដែល​កំពុង​មាន​សង្គ្រាម​ចាប់​តាំងពី​ឆ្នាំ​២០១៤​មក ។

ពួក​ហ៊ូ​ធី​ប៉ុនប៉ង​ចាប់តាំងពី​ជាង​១​ឆ្នាំមក​ហើយ ដើម្បី​ដណ្ដើម​យក​ខេត្ត​ម៉ា​រី​ប ហើយ​បាន​បើក​ការ​វាយលុក​ថ្មី​ពី​ថ្ងៃ​ទី​៨ កុម្ភៈ​មក ប្រឆាំងខេត្ត​នោះ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋា​ភិបាល​នៅឡើយ នា​ភាគ​ខាងជើង​ប្រទេស​ជា​តំបន់​ដែល​ពួក​ឧទ្ទាម​ត្រួតត្រា​ស្ទើ​រទាំង​មូល ។

នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ជិតខាង អាជ្ញាធរ​រៀបរាប់​ពី​បរាជ័យ​នៃ​ការ​វាយប្រហារ​ដោយ​មី​ស៊ីល​មួយ របស់​​ពួក​ហ៊ូ​ធី​ប្រឆាំង​ទីក្រុង​រី​យ៉ា​ដ ដែល​នៅ​ទីនោះ​ការ​ផ្ទុះ​ខ្លាំង​ៗ​ត្រូវ​បាន​ស្ដាប់​ឮ​នា​ពេល​យប់ ដោយ​សារ​ការ​ស្ទាក់​កម្ទេច​រួច​ដ្រូ​ន​៤​គ្រឿង​ដែល​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​បញ្ជូន​មក​វាយប្រហារ​ក៏​ត្រូវ​កម្ទេច​ដែរ ។

អា​រ៉ា​ប៊ី​សា​អូឌីត ​ជា​ប្រមុខ​ក្រុមចម្រុះ ដែល​ធ្វើ​អន្តរាគមន៍​យោធា​ជួយ​ដល់​រដ្ឋអំណាច​របស់​ប្រធានា​ធិបតី​យេ​ម៉ែ​ន លោក ABD RABBO MANSOUR HADI ។ ពួក​ហ៊ូ​ធី​តែង​វាយប្រហារ​ញឹកញាប់​ពិសេស​ដោយ​មី​ស៊ី​ល​ប្រឆាំង​ដែនដី​អា​រ៉ា​ប៊ី​សា​អូឌីត តែ​ជា​រឿយ​ៗ​មី​ស៊ី​ល​ទាំងនោះ​ត្រូវ​ស្ទា​ក់ម្ទេច​មុន​ពេល​ហោះ​ទៅ​ដល់​គោលដៅ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ