ឡាន២គ្រឿងបុកគ្នាលាន់កក្រើកដី អន្តរាយដល់ជីវិតមនុស្ស
- សៀមរាប
ខេត្តសៀមរាប ៖ រថយន្តដឹកប្រេងបានព្រលះជាមួយរថយន្តដឹកទំនិញយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តដឹកប្រេងបាត់បង់ជីវិតកៀបជាប់ក្នុងរថយន្ត និង រួមដំណើរ របួស ស្រាល ធ្ងន់ ៣នាក់…
ខេត្តសៀមរាប ៖ រថយន្តដឹកប្រេងបានព្រលះជាមួយរថយន្តដឹកទំនិញយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តដឹកប្រេងបាត់បង់ជីវិតកៀបជាប់ក្នុងរថយន្ត និង រួមដំណើរ របួស ស្រាល ធ្ងន់ ៣នាក់…
ខេត្តសៀមរាប ៖ រថយន្តដឹកប្រេងបានព្រលះជាមួយរថយន្តដឹកទំនិញយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តដឹកប្រេងបាត់បង់ជីវិតកៀបជាប់ក្នុងរថយន្ត និង រួមដំណើរ របួស ស្រាល ធ្ងន់ ៣នាក់ ខណៈបើកបរច្រាបញ្ច្រាសទិសគ្នា បង្កការភ្ញាក់ផ្អើលពេញលើដងផ្លូវជាតិ កើតឡើងនៅវេលាម៉ោង០៤និង ៣០នាទីទៀបភ្លឺនៅថ្ងៃទី២៨ កុម្ភៈ ស្ថិតត្រង់ចំណុចមុខផ្ទះ ឈ្មោះ ឡន លីន ស្ថិតក្នុងភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែត្រ ២៤០-២៤១ លើផ្លូវជាតិលេខ ៦ ។
បើតាមលោកវរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែងបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ កុម្ភៈ ដដែលថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាក CHEG LONG ប្រភេទក្បាល និង សឺ មី រឺម៉ក សណ្តោងផលិតឆ្នាំ២០១៧ ផ្លាកលេខពីមុខភ្នំពេញ ៣E- 1075 ពណ៌ស ផ្លាកលេខពីក្រោយ ភ្នំពេញ4A-1331អ្នកបើកបរ ឈ្មោះ សៀវ ឡុង ភេទប្រុសអាយុ៣៥ឆ្នាំ(ស្លាប់)និងអ្នករួមដំណើរម្នាក់ ឈ្មោះ លឹម ប៊ុនធី ភេទប្រុសអាយុ៤២ឆ្នាំ(របួសធ្ងន់)។
អ្នកទាំង២នាក់ មានទីលំនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរទិសដៅពីលិចទៅកើត បានបុករថយន្តម៉ាក HYUN DRI ប្រភេទដឹកទំនិញ ឆ្នាំផលិត2002 ពណ៌សផ្លាកលេខក្បាល ព្រះ សី ហនុ 3A- 5880 ផ្លាកលេខក្រោយកំពង់ចាម 4A-0123 ក្រុមហ៊ុន L M H ដឹកជញ្ជូន បើកបរដោយ ឈ្មោះ តុលា ភេទប្រុស អាយុ៣៥ឆ្នាំ(របួសស្រាល)មានទីលំនៅ ភូមិទួលព្រះហា ឃុំ មិនដឹង ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នករួមដំណើរ ឈ្មោះ ហ៊ង់ សំណាង ភេទប្រុសអាយុ៣៣ឆ្នាំ របួសស្រាលមានទីលំនៅជាមួយគ្នា ទិសដៅពីកើតទៅលិច។ បណ្តាលឱ្យស្លា.ប់០១នាក់ ឈ្មោះ សៀវ ឡុង អ្នកបើកបររថយន្តដឹកប្រេង និង របួសស្រាល២នាក់ ធ្ងន់០១នាក់។ខូចខាត : រថយន្ត២គ្រឿង ។
ចំពោះមូលហេតុ ត្រូវបានសង្ស័យថា អ្នកបើកបររថយន្តដឹកប្រេងមិនប្រកាន់ស្តាំ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុពិនិត្យវាស់វែង វត្ថុតាងពាក់ព័ន្ធនៅនិងកន្លែងកើតហេតុ។ លោកបានបញ្ជាក់ថា ចំពោះអ្នកបើកបររថយន្តដឹកប្រេងស្លាប់ គៀបជាប់នៅក្នុងរថយន្ត ត្រូវបានកម្លាំងជំនាញបានធ្វើការប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តទាំង២គ្រឿងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។រីឯ អ្នករងរបួស ធ្ងន់ ស្រាល កំពុងព្យាបាលនៅក្នុងមណ្ឌលសុខភាពស្រុកជីក្រែង ។
ចែករំលែកព័តមាននេះ