ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនដីគោក​បន្តរក​ឃើញ ១៩ ករណី​ថ្មី​នៃ​ជំងឺ COVID-១៩ ប៉ុន្តែ​សុទ្ធសឹងតែ​ជា​ករណី​នាំ​ចូល

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ នៅ​ថ្ងៃ​ទី ១ ខែ មីនា ឆ្នាំ ២០២១ សារព័ត៌មាន CGTN…

ប្រទេស​ចិន ៖ នៅ​ថ្ងៃ​ទី ១ ខែ មីនា ឆ្នាំ ២០២១ សារព័ត៌មាន CGTN បានឱ្យ​ដឹង​ថា យោង​តាម​ទិន្នន័យ​របស់​គណៈកម្មការ​សុខភាព​ជាតិ (National Health Commission) បាន​បង្ហាញ​នូវ​ព្រឹក​នេះ​ថា កាលពី​ថ្ងៃ អាទិត្យ ថា​ប្រទេស​ចិនដីគោក​មាន​ករណី​ថ្មី នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ករណី​នាំ​ចូល​ពី​ប្រទេស​ក្រៅ​ទាំងអស់​។ NHC បាន​បន្ត​ថា មិន​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-១៩ នោះ​ទេ​។


ករណី​រោគ​សញ្ញា​ថ្មី ដែល​មាន​ចំនួន ១៣ ត្រូវ​បាន​គេ​កត់ត្រា​ទុក​ផង​ដែរ កាលពី​ថ្ងៃអាទិត្យ ហើយ​អ្នកជំងឺ នៃ​ករណី​ថ្មី​នេះ​មាន​ចំនួន ២៥៤ នាក់​ហើយ ដោយ​បច្ចុប្បន្ន នៅ​តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​វេជ្ជសាស្ត្រ​។


ចំនួន​នេះ​ផង​ដែរ បាន​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​ករណី​កូ​វី​ដ​១៩ បាន​កើនឡើង​នៅ​ក្នុង​ប្រទេស​ចិនដីគោក ដល់​ទៅ ៨៩.៩១២ ករណី និង​មាន​ចំនួន​អ្នក​ស្លាប់​កើនឡើង​ដល់ ៤.៦៣៦ នាក់​ហើយ​។
ចំនួន​ករណី​សរុប​ដែល​បាន​បញ្ជាក់​គិត​ត្រឹម​ថ្ងៃនេះ ក្នុង​តំបន់​មួយ​ចំនួន ដូច​ជា​ហុងកុង និង តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ និង​តំបន់​តៃវ៉ាន់​។ ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​ទិន្នន័យ​៖
ហុងកុង​៖ ១១.០០៥ នាក់ (​ចំនួន ១០.៥៣៦ នាក់​ត្រូវ​បាន​ធូរស្បើយ និង ១៩៩ នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​)
ម៉ា​កាវ​: ៤៨ នាក់ (៤៧ នាក់​បាន​ធូរស្បើយ​)
តៃវ៉ាន់​៖ ៩៥៥ នាក់ (៩១៩ នាក់​បាន​ធូរស្បើយ និង ៩ នាក់​ត្រូវ​បាន​ស្លាប់​) ៕

អត្ថបទសរសេរ ដោយ