ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងបានជាង ៥១៩០០នាក់
- ភ្នំពេញ
ភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា ចាប់ពីថ្ងៃទី១០-២៨ ខែកុម្ភៈ ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ ចាក់បាន ៥១៩០៩…
ភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា ចាប់ពីថ្ងៃទី១០-២៨ ខែកុម្ភៈ ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ ចាក់បាន ៥១៩០៩…
ភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា ចាប់ពីថ្ងៃទី១០-២៨ ខែកុម្ភៈ ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ ចាក់បាន ៥១៩០៩ នាក់ ( ស្ត្រី ៤៨៨៧នាក់ )។ ដោយឡែក ចាក់លើកទី២ ចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ បានចំនួន ៩៥១នាក់ ( ស្ត្រី ២២៩នាក់ )។ ក្នុងម្នាក់ ត្រូវចាក់ ២លើក ដោយលើកទី២ មានរយៈពេលចន្លោះពី ១៤ថ្ងៃ ទៅ២៨ថ្ងៃ គិតចាប់ពីចាក់លើកទី១។
ក្រសួងការពារជាតិ បានទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ពីចិន ចំនួន ៣០ម៉ឺនដូស ដូចក្រសួងសុខាភិបាលដែរ។ ប៉ុន្តែវ៉ាក់សាំងកូវីដ១៩ របស់ក្រសួងការពារជាតិ អាចចាក់បានចាប់ពីអាយុ ១៨ឆ្នាំ រហូតដល់លើស ៥៩ឆ្នាំ។
ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងដល់កងទ័ព ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្រោយមកក៏ពង្រីកទៅចាក់នៅបញ្ជាការដ្ឋានកងទ័ព និងបណ្តាអង្គភាពទិសយោធភូមិភាគ ដែលរហូតដល់ថ្ងៃទី២៨កុម្ភៈនេះ មានចំនួន ១៩អង្គភាព ដែលចាក់វ៉ាក់សាំងកូវីដ។
នៅពេលនេះ ដំណើរការចាក់វ៉ាក់សាំងលើកទី២ សម្រាប់កងទ័ព ត្រូវបានក្រសួងការពារជាតិ ធ្វើឡើងតែនៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងរាជធានីភ្នំពេញ តែមួយប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ